កិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មការជំនាញទាំង៥របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មការជំនាញទាំង៥ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មការជំនាញ ដោយមានវត្តមានចូលរួមដោយឯកឧត្តមអគ្គលេខាធិការដ្ឋាន អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ លោក-លោកស្រីប្រធានគណៈកម្មការជំនាញ លោក-លោកស្រីអនុប្រធាន និងសមាជិក-សមាជិកាគណៈកម្មការជំនាញចំនួន ៥១នាក់។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានធ្វើកិច្ចស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិក-សមាជិកានៃគណៈកម្មការជំនាញទាំងអស់ដែលបានស្ម័គ្រចិត្តជួយគណៈមេធាវី និងបានណែនាំឱ្យយកចិត្តទុកដាក់ប្រឹងប្រែង ពង្រឹងនិងពង្រីកការផ្សព្វផ្សាយច្បាប់ និងវិជ្ជាជីវៈមេធាវី និងសំណូមពរឲ្យសមាជិក-សមាជិកាគណៈកម្មការទាំងអស់ចូលរួមធ្វើជាវាគ្មិនសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ និងស័្មគ្រចិត្តសរសេរអត្ថបទសម្រាប់ព្រឹត្តិបត្រ ដោយគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុង ដើម្បីលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ បន្ថែមពីនេះទៀត ក៏មានការរាយការណ៍អំពីសកម្មភាពការងាររបស់គណៈកម្មការជំនាញ ផងដែរ។
ជាចុងក្រោយ ឯកឧត្តមប្រធាន សូមជូនពរ ឯកឧត្តមអគ្គលេខាធិការដ្ឋាន អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ លោក-លោកស្រីប្រធានគណៈកម្មការជំនាញ លោក-លោកស្រីអនុប្រធាន និងសមាជិក-សមាជិកាគណៈកម្មការជំនាញទាំងអស់ ទទួលបានជោគជ័យក្នុងភារកិច្ចការងារ ជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ និងសុំរួមគ្នាដើម្បីលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
![1 295084077 8272151799523396 3956227214103377604 n](/images/Bakc_News/06Jul2022/27-07-22/1_295084077_8272151799523396_3956227214103377604_n.jpg)
![2 294867166 8272151756190067 1916011730261587070 n](/images/Bakc_News/06Jul2022/27-07-22/2_294867166_8272151756190067_1916011730261587070_n.jpg)
![3 295104993 8272151716190071 1881614775005196433 n](/images/Bakc_News/06Jul2022/27-07-22/3_295104993_8272151716190071_1881614775005196433_n.jpg)
![4 294770700 8272151779523398 7119642160459150063 n](/images/Bakc_News/06Jul2022/27-07-22/4_294770700_8272151779523398_7119642160459150063_n.jpg)
![5 294953467 8272147439523832 1994530252899645337 n](/images/Bakc_News/06Jul2022/27-07-22/5_294953467_8272147439523832_1994530252899645337_n.jpg)
![6 295497361 8272151906190052 2478616475827800826 n](/images/Bakc_News/06Jul2022/27-07-22/6_295497361_8272151906190052_2478616475827800826_n.jpg)