ការបិទខ្ទប់ឈ្មោះដែន roaynotarychambers.com ដែលគណៈមេធាវីបានរកឃើញថា ធ្វើការផ្សព្វផ្សាយការផ្តល់សេវាកម្មច្បាប់ និងការប្រកបវិជ្ជាជីវៈមេធាវី ដោយខុសច្បាប់ស្តីពីលក្ខន្តិកៈមេធាវី

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ...

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ដែលបានចាត់វិធានការភ្លាមៗ ដើម្បីឲ្យប្រតិបត្តិករសេវាអ៉ីនធឺណិតចល័ត និងអចល័តទាំងអស់ ក្នុងការបិទខ្ទប់ឈ្មោះដែន roaynotarychambers.com ដែលគណៈមេធាវីបានរកឃើញថា ធ្វើការផ្សព្វផ្សាយការផ្តល់សេវាកម្មច្បាប់ និងការប្រកបវិជ្ជាជីវៈមេធាវី ដោយខុសច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ។

នេះគឺជាសមិទ្ធិផលការងារដ៏មានសារៈសំខាន់ របស់ស្ថាប័នគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីអាណត្តិទី១៣ ក្នុងការរឹតបន្តឹង និងលើកកម្ពស់ការប្រកបវិជ្ជាជីវៈមេធាវី និងការប្រកួតប្រជែងដោយខុសច្បាប់ពីបុគ្គលទាំងឡាយ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏សូមស្នើសុំឲ្យសមាជិក សមាជិកាទាំងអស់ចូលរួមសហការឲ្យបានកាន់តែប្រសើរឡើង ក្នុងកិច្ចការនេះបន្ថែមទៀត និងជូនដំណឹងមកកាន់គណៈមេធាវី ប្រសិនបើមាន ឬ ទទួលបានព័ត៌មានទាំងឡាយណា ដែលសង្ស័យថាជាការប្រកបវិជ្ជាជីវៈមេធាវីមិនស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

1 297318577 8297574370314472 5714183672615605445 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top