ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតវាយសីពានរង្វាន់គណៈមេធាវី លើកទី១

នាល្ងាចថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតវាយសីពានរង្វាន់គណៈមេធាវី លើកទី១

នាល្ងាចថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រកួតវាយសីពានរង្វាន់គណៈមេធាវីលើកទី១ ដោយមានវត្តមានចូលរួមរបស់សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ គណៈគ្រប់គ្រង បុរី អរ & អេហ្វ គ្រុប ប្រធានកិត្តិយស ប្រធាន អនុប្រធាន សមាជិកអនុគណៈកម្មការកីឡាវាយសីគណៈមេធាវី ក្រុមការងាររៀបចំកម្មវិធីប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី ភ្ញៀវកិត្តិយស និងកីឡាករ-កីឡាការិនី ជិត២០០នាក់។
លោកមេធាវី គឹម វាសនា ប្រធានអនុគណៈកម្មការកីឡាវាយសីគណៈមេធាវី បានរាយការណ៍អំពីរបាយការណ៍បូកការងាររបស់អនុគណៈកម្មការកីឡាវាយសីគណៈមេធាវី និងអំពីកីឡាករ-កីឡាការិនី ដែលទទួលបានជ័យលាភីក្នុងការប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវីនេះផងដែរ ជាអាទិ៍៖
ពានរង្វាន់កិត្តិយស
• លេខ ១ បានទៅលើ ឯកឧត្តម លីច័ន្ទតុលា និង លោកមេធាវី លី រដ្ឋធី
• លេខ ២ បានទៅលើ ឯកឧត្តម សេង ប៊ុនឃាង និង ឯកឧត្តម អ៉ីវ បូរិន្ទ
ពានរង្វាន់ជ័យលាភី
• លេខ ១ បានទៅលើ លោកមេធាវី ទូច ធីរិទ្ធ និង លោកមេធាវី ហ៊ិន ពិណ្ណារិទ្ធ
• លេខ ២ បានទៅលើ លោកមេធាវី ជួន ភិរុណ និង លោកមេធាវី អ៉ីវ ប៉ូលី
• លេខ ៣ បានទៅលើ លោកមេធាវី យិច ពុទ្ធិកោសល្យ លោកមេធាវី តាំង គក់
ពានរង្វាន់ All Star នារី
• លេខ ១ បានទៅលើ លោកស្រីមេធាវី ទ្រី ស្រីលក្ខណ៍ និង លោកស្រីមេធាវី មាស ស៊ីថន
• លេខ ២ បានទៅលើ លោកស្រីមេធាវី ងួន មករា និង លោកមេធាវី ប៉ែន សុវណ្ណនី
ពានរង្វាន់ All Star បុរស
• លេខ ១ បានទៅលើ លោកមេធាវី ឡុង ឈុនហៃ និង លោកមេធាវី រ៉េត សារិន
• លេខ ២ បានទៅលើ លោកមេធាវី ហុង វ៉ាន់វឌ្ឍនា និងលោកមេធាវី គឹម រ័ត្នណារ៉ុង
• លេខ ៣ បានទៅលើ លោកមេធាវី ហ៊ត អ៊ាងហុង និង លោកមេធាវី ភោគ ពៅ
នៅក្នុងឱកាសនោះដែរ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងចំណាប់អារម្មណ៍ និងបានធ្វើការវាយតម្លៃខ្ពស់អំពីលទ្ធផលនៃការប្រកួតវាយសីពានរង្វាន់គណៈមេធាវី លើកទី១ ដែលប្រព្រឹត្តទៅដោយជោគជ័យ រីករាយ ភាតរភាព សាមគ្គីភាពផ្ទៃក្នុងស្របតាមគោលបំណងដែល ឯកឧត្តមប្រធាន បានបង្កើត និងមានចំនួនអ្នកចូលរួមទាំងបីថ្ងៃសរុប ៩៥០នាក់ ។ ការរៀបចំឱ្យមានការប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវីនេះ បានចូលរួមចំណែកជួយលើកកម្ពស់វិស័យកីឡា ព្រមទាំងលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
ជាចុងក្រោយ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន អរ & អេហ្វ គ្រុប និងសប្បុរសជនជាច្រើនទៀតដែលបានឧបត្ថម្ភនៅក្នុងកម្មវិធី និងបានជូនពរដល់សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ គណៈគ្រប់គ្រង បុរី អរ & អេហ្វ គ្រុប ប្រធានកិត្តិយស ប្រធាន អនុប្រធាន សមាជិកអនុគណៈកម្មការកីឡាវាយសីគណៈមេធាវី ក្រុមការងាររៀបចំកម្មវិធីប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី ភ្ញៀវកិត្តិយស និងកីឡាករ-កីឡាការិនីទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំងសូមជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!
C1 305971247 8492104110861496 8649522926975753060 n
 
C2 302056573 8492103414194899 4712234332185712557 n
 
C3 305486269 8492105020861405 996535454984834582 n
 
C4 306481928 8492104457528128 1609069181315903901 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top