លោកមេធាវី មាស បូរ៉ា ប្រធានគណៈកម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានប្រគល់សៀវភៅ «ព្រឹត្តិបត្រច្បាប់អន្តរជាតិ»
នាព្រឹកថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២
នាព្រឹកថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកមេធាវី មាស បូរ៉ា ប្រធានគណៈកម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានប្រគល់សៀវភៅ «ព្រឹត្តិបត្រច្បាប់អន្តរជាតិ» ឆ្នាំ២០២២ បោះពុម្ពផ្សាយដោយ សមាគមអ្នកស្រាវជ្រាវច្បាប់អន្តរជាតិ ជូនគណៈមេធាវី ។ គណៈមេធាវី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកមេធាវី មាស បូរ៉ា ក៏ដូចជាសមាគមអ្នកស្រាវជ្រាវច្បាប់ អន្តរជាតិ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ សរសេរនិងចងក្រងជាសៀវភៅទាំងនេះ និងបានប្រគល់ជូន គណៈមេធាវីដាក់តម្កល់នៅបណ្ណាល័យសម្រាប់ជាប្រយោជន៍ដល់ ការសិក្សាស្រាវជ្រាវច្បាប់ ពីសំណាក់សហភាតាមេធាវី សិស្សមេធាវី និងសាធារណជន។ គណៈមេធាវី សូមគាំទ្រស្នាដៃរបស់លោកមេធាវី មាស បូរ៉ា និងសមាគមអ្នកស្រាវជ្រាវច្បាប់អន្តរជាតិ ដែលជាការចូលរួម ពង្រឹងនិងពង្រីកចំណេះដឹងក្នុងវិស័យច្បាប់ និងសូមអំពាវនាវដល់ សហភាតាមេធាវីជួយគាំទ្រសៀវភៅរបស់លោកមេធាវីផងដែរ ។ យេីងរួមគ្នាដេីម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!


Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070