ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវក្នុងករណីកិច្ចការពារស្របច្បាប់ និងករណីបញ្ជាពីអាជ្ញាធរមានសមត្ថកិច្ច»
នារសៀល ថ្ងៃសុក្រ ១១ កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវក្នុងករណីកិច្ចការពារស្របច្បាប់ និងករណីបញ្ជាពីអាជ្ញាធរមានសមត្ថកិច្ច»
នារសៀល ថ្ងៃសុក្រ ១១ កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវក្នុងករណីកិច្ចការពារស្របច្បាប់ និងករណីបញ្ជាពីអាជ្ញាធរមានសមត្ថកិច្ច» ដោយមានការអញ្ជេីញចូលរួមពី លោកមេធាវី ពេជ្រ អង្គ អនុប្រធានគណៈកម្មការកិច្ចការព្រហ្មទណ្ឌ ជាវាគ្មិនកិត្តិយស ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី និងមានសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ៥០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលា និងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ជាចុងក្រោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃគណ:មេធាវី បានជូនពរ ដល់វាគ្មិនកិត្តិយ ស ថ្នាក់ដឹកនាំគណ:មេធាវី និងសិក្ខាកាមទាំងអស់ សូមជោគជ័យក្នុងការប្រកបវិជ្ជាជីវ: និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ ។





Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070