ឯកឧត្តម លី ច័ន្ទតុលា អញ្ជេីញចូលរួមធ្វេីបទឧទេ្ទសនាម ស្តីពី" រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចនៃវិជ្ជាជីវ:មេធាវី" នៅក្នុងវគ្គបំប៉នមន្រ្តីនគរបាលយុត្តិធម៌ឆ្នាំ២០២២ របស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស
នាព្រឹកថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦...
ឯកឧត្តម លី ច័ន្ទតុលា អញ្ជេីញចូលរួមធ្វេីបទឧទេ្ទសនាម ស្តីពី" រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចនៃវិជ្ជាជីវ:មេធាវី" នៅក្នុងវគ្គបំប៉នមន្រ្តីនគរបាលយុត្តិធម៌ឆ្នាំ២០២២ របស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស
នាព្រឹកថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា អញ្ជេីញចូលរួមធ្វេីបទឧទេ្ទសនាម ស្តីពី " រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចនៃវិជ្ជាជីវ:មេធាវី" នៅក្នុងវគ្គបំប៉នមន្រ្តីនគរបាលយុត្តិធម៌ឆ្នាំ២០២២ របស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ជូនសិក្ខាកាមនាយទាហាននៃកងរាជអាវុធហត្ថ ដែលមកពីស្នងការដ្ឋាន និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត ចំនួន ១០៧រូប ។
នាឱកាសនោះក៏មានកិច្ចស្វាគមន៍ពី លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ផងដែរ។
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវមតិស្វាគមន៍ទៅកាន់សិក្ខាកាម និងបានធ្វេីបទឧទេ្ទសនាមអំពី:
-រចនាសម្ព័ន្ធនៃវិជ្ជាជីវ:មេធាវី
-ការគ្រប់គ្រងលេីវិជ្ជាជីវ:មេធាវី
-តួនាទីរបស់មេធាវី
-ភារកិច្ចរបស់មេធាវី
-និងការទទួលខុសត្រូវរបស់មេធាវី
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងអំណរគុណចំពោះការអញ្ជេីញ ឯកឧត្តម មកធ្វេីបទឧទ្ទេសនាម ផ្សព្វផ្សាយអំពី វិជ្ជាជីវ:មេធាវី និងសូមអរគុណសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ កត់ត្រានូវចំណុចសំខាន់ៗ និងចោទជាសំណួរយ៉ាងច្រេីន ដែលបង្ហាញអំពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិជ្ជាជីវ:មេធាវី។
ជាចុងក្រោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរ ដល់លោកនាយកវិទ្យាស្ថាន ថ្នាក់ដឹកនាំវិទ្យាស្ថាន និងសិក្ខាកាមទាំងអស់ សូមទទួលជោគជ័យនៅក្នុងវគ្គបំប៉នមន្រ្តីនគរបាលយុត្តិធម៌ ព្រមទាំងជោគជ័យក្នុងការ ប្រកបវិជ្ជាជីវ: និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
JOIN!
![⏬](https://z-p3-static.xx.fbcdn.net/images/emoji.php/v9/t48/1/16/23ec.png)
![1 313422103 8792221720849732 2205041735830402562 n](/images/01-A_News_MSN/10-22/11-11-22/1_313422103_8792221720849732_2205041735830402562_n.jpg)
![2 314770228 8792221674183070 4060988783988104855 n](/images/01-A_News_MSN/10-22/11-11-22/2_314770228_8792221674183070_4060988783988104855_n.jpg)
![3 315246807 8792214627517108 829768979407691821 n](/images/01-A_News_MSN/10-22/11-11-22/3_315246807_8792214627517108_829768979407691821_n.jpg)
![4 314970688 8792213794183858 484466251382042743 n](/images/01-A_News_MSN/10-22/11-11-22/4_314970688_8792213794183858_484466251382042743_n.jpg)
![5 314701644 8792215947516976 3902992493473507036 n](/images/01-A_News_MSN/10-22/11-11-22/5_314701644_8792215947516976_3902992493473507036_n.jpg)