ឯកឧត្តម លី ច័ន្ទតុលា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាឡអេស៊ា ឆ្នាំ២០២២ (LAWASIA Annual Council Meeting 2022) នៅ The College of Law ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី
នាថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាឡអេស៊ា ឆ្នាំ២០២២ (LAWASIA Annual Council Meeting 2022) នៅ The College of Law ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី
នាថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២:៣០នាទី (ម៉ោងអូស្រ្តាលី) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាឡអេស៊ា ឆ្នាំ២០២២ (LAWASIA Annual Council Meeting 2022) នៅ The College of Law ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីប្រធានឡអេស៊ា(LAWASIA) លោកស្រី Melissa K Pang អតីតប្រធានឡអេស៊ា សមាជិកប្រតិបត្តិ និងប្រធានគណៈមេធាវីនៃប្រទេសតំបន់ អាស៊ី-ប៉ាស៊ីភិច ដែលមានសមាជិកប្រមាណ៤០ប្រទេស ដោយមានរបៀបវារៈ ចំនួន ១៦។ ឯកឧត្តមប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សានិងការសម្រេចផ្សេងៗ។ ហើយបានលើកឡើងអំពីប្រព័ន្ធផ្តល់ជំនួយផ្នែកច្បាប់នៅប្រទេសកម្ពុជា និងគម្រោងវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវីរបស់កម្ពុជាជូនកិច្ចប្រជុំផងដែរ។





Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070