ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយប្រធាន និងថ្នាក់ដឹកនាំរបស់ឡអេស៊ា (LAWASIA) នៅសណ្ឋាគារ HILTON ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី
នាថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយប្រធាន និងថ្នាក់ដឹកនាំរបស់ឡអេស៊ា (LAWASIA) នៅសណ្ឋាគារ HILTON ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី
នាថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១១:៣០នាទី (ម៉ោងនៅប្រទេសអូស្រ្តាលី) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយប្រធាន និងថ្នាក់ដឹកនាំរបស់ LAWASIA នៅសណ្ឋាគារ HILTON ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ លោកស្រី Melissa K Pang ប្រធានឡអេស៊ា(LAWASIA) បានចូលរួមអបអរសាទរជាមួយ ឯកឧត្តម លី ច័ន្ទតុលា ដែលត្រូវបានជ្រើសតាំងជាប្រធានគណ:មេធាវីជាថ្មី និងកោត សរសើរចំពោះកិច្ចសហប្រតិបត្តិការ រវាងគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងឡអេស៊ា(LAWASIA) កន្លងមក ជាពិសេសលោកស្រីបានចាប់អារម្មណ៍លើប្រព័ន្ធជំនួយផ្នែកច្បាប់នៅកម្ពុជា។ ឯកឧត្តម លី ច័ន្ទតុលា បានជម្រាបជូនអង្គប្រជុំអំពីគម្រោងធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិក:មេធាវី និងបានគូសបញ្ជាក់ជូនចំពោះគណៈប្រតិភូឡអេស៊ា(LAWASIA) អំពីគោលបំណងរបស់គណៈមេធាវីកម្ពុជា ដែលតែងតែបន្តកិច្ចសហប្រតិបត្តិការ ជានិច្ចជាមួយឡអេស៊ា(LAWASIA) ជាពិសេស គឺផ្តោតសំខាន់ទៅលើការធ្វើសិក្ខាសាលារួមគ្នា និងជំនាញក្នុងការគ្រប់គ្រងការិយាល័យវិជ្ជាជីវ:មេធាវី ក្នុងគោលបំណងផ្សព្វផ្សាយនិងបណ្តុះបណ្តាលច្បាប់និងជំនាញដល់មេធាវីទាំងអស់ និងដើម្បីភាពប្រកួតប្រជែងរបស់មេធាវីកម្ពុជា។ លោកស្រី Melissa K Pang ប្រធានឡអេស៊ា(LAW ASIA) សម្តែងការគាំទ្រ និងសន្យាផ្តល់កិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានជូននូវវត្ថុអនុស្សាវរីយ៍ ចំពោះលោកស្រី Melissa K Pang និងថ្នាក់ដឹកនាំឡអេស៊ា (LAWASIA) ផងដែរ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!







Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070