ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមក្នុងពិធីបិទសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៥ (35th LAWASIA CONFERENCE)

នាថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមក្នុងពិធីបិទសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៥ (35th LAWASIA CONFERENCE) និងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងសវនាការប្រតិដ្ឋអន្តរជាតិ លើកទី១៧ របស់ឡអេស៊ា (17th LAWASIA INTERNATIONAL MOOT COMPETITION) នៅសណ្ឋាគារ HILTON ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី


នាថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ (ម៉ោងនៅប្រទេសអូស្រ្តាលី) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីបិទសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៥ (35th LAWASIA CONFERENCE) នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដោយមានការចូលរួមពីប្រធានឡអេស៊ា លោកស្រី Melissa K Pang អតីតប្រធានឡអេស៊ា សមាជិកប្រតិបត្តិ ប្រធានគណៈមេធាវី និងសមាជិក-សមាជិកាគណៈមេធាវីមកពីប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីភិច ដែលមានសមាជិកប្រមាណ៤០ប្រទេស។ នៅក្នុងពីធីនោះ ក៏មានការប្រកាសពានរង្វាន់នៃការប្រកួតប្រជែងសវនាការប្រតិដ្ឋអន្តរជាតិ លើកទី១៧ របស់ឡអេស៊ា (17th LAWASIA INTERNATIONAL MOOT COMPETITION)។ ក្នុងការប្រកួតប្រជែងនេះ និស្សិតកម្ពុជា មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ទទួលបានពានរង្វាន់ជ័យលាភីចំនួនពីរ គឺពានរង្វាន់ជ័យលាភីនៃស្មារតីជាក្រុមរបស់ឡអេស៊ា (The Spirit of LawAsia Team Award) និងពានរង្វាន់ជ័យលាភីនៃក្រុមដែលមានភាពតស៊ូព្យាយាមល្អបំផុតរបស់ឡអេស៊ា (The LawAsia Best Endeavor Award)។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរជាមួយប្អូនៗនិស្សិតទាំងអស់និងគ្រូដឹកនាំ ព្រមទាំងថតរូបអនុស្សាវរីយ៍ផងដែរ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមអបអរសាទរនិស្សិតច្បាប់ដែលមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំពោះសមិទ្ធិផលដ៏ល្អលើកឆាកអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់និស្សិតទាំង ៣រូប និងគ្រូដឹកនាំ ក្នុងការប្រកួតប្រជែងតំណាងប្រទេសកម្ពុជា និងសូមលើកទឹកចិត្តដល់និស្សិតច្បាប់កម្ពុជា បន្តចូលរួមក្នុងការប្រកួតប្រជែងកម្រិតអន្តរជាតិផ្សេងៗបន្តទៀត។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

2 315995267 8829600880445149 3069347180086833769 n

2 315995267 8829600880445149 3069347180086833769 n

3 315222325 8829600820445155 6573444394407493367 n

4 316148153 8829601043778466 3452418711243722376 n

5 316175878 8829601060445131 8331528032920243006 n

6 316236199 8829600910445146 1793722201944349633 n

7 316548552 8829600807111823 5659120240818204958 n

8 315644608 8829601000445137 23777804611378256 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top