ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «អង្គហេតុចម្បង និងការសរសេរពាក្យបណ្តឹង»
នារសៀល ថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «អង្គហេតុចម្បង និងការសរសេរពាក្យបណ្តឹង»
នារសៀល ថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «អង្គហេតុចម្បង និងការសរសេរពាក្យបណ្តឹង» ដោយមានការអញ្ជេីញចូលរួមពី លោកមេធាវី នង មានន្ទ និងលោកស្រីមេធាវី មាស ស៊ីថន សមាជិកគណៈកម្មការកិច្ចការរដ្ឋប្បវេណី និង មានសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ៥០នាក់។
ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលា និងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូម រួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
ជាចុងក្រោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃគណ:មេធាវី បានជូនពរដល់វាគ្មិនកិត្តិយស ថ្នាក់ដឹកនាំគណ:មេធាវី និងសិក្ខាកាមទាំងអស់ សូមជោគជ័យក្នុងការប្រកបវិជ្ជាជីវ: និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070