ឯកឧត្តម លី ច័ន្ទតុលា បានចូលរួមជាអធិបតីភាព និងថ្លែងមតិស្វាគមន៍ក្នុងសិក្ខាសាលារួមគ្នាអំពីសិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាល នានានៃនីតិវិធីព្រហ្មទណ្ឌ លើកទី ១ ក្រោមប្រធានបទស្តីពី «សិទ្ធិរបស់ជនសង្ស័យនៅក្នុងដំណាក់កាល នគរបាលយុត្តិធម៌ និងអយ្យការ»

ឯកឧត្តម លី ច័ន្ទតុលាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងមតិស្វាគមន៍ក្នុងសិក្ខាសាលារួមគ្នាអំពីសិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាលនានានៃនីតិវិធីព្រហ្មទណ្ឌ លើកទី ១ ក្រោមប្រធានបទស្តីពី «សិទ្ធិរបស់ជនសង្ស័យនៅក្នុងដំណាក់កាលនគរបាលយុត្តិធម៌ និងអយ្យការ»

នាថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងមតិស្វាគមន៍និងបើកសិក្ខាសាលារួមគ្នាអំពីសិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាលនានានៃនីតិវិធីព្រហ្មទណ្ឌ លើកទី ១ ក្រោមប្រធានបទស្តីពី «សិទ្ធិរបស់ជនសង្ស័យនៅក្នុងដំណាក់កាលនគរបាលយុត្តិធម៌ និងអយ្យការ» ជូនសិស្សមេធាវីជំនាន់ទី១៨ មេធាវីកម្មសិក្សា និងមេធាវីវគ្គសុក្រិតការទី១៣ ដែលបានរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយវិទ្យាស្ថានរ៉ាអុលវ៉ាលេនប៊ើក (RWI) និងសមាគមសាលាត្រាជូ។
ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ ដោយឯកឧត្តម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមសាលាត្រាជូ ព្រមទាំងមានវត្តមានចូលរួមជាវាគ្មិនកិត្តិយស លោកមេធាវី មាស បូរ៉ា ប្រធានគណៈកម្មការកិច្ចការសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិនៃគណៈមេធាវី លោកមេធាវី សាន់ រ៉ាដា សមាជិកគណៈកម្មការនិពន្ធនាយកព្រឹត្តិបត្រគណៈមេធាវី លោក សយ គឹមសាន នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនីតិមនុស្សធម៌នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃគណៈមេធាវី ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ថ្នាក់ដឹកនាំនិងក្រុមការងារសមាគមសាលាត្រាជូ ក្រុមការងារវិទ្យាស្ថានរ៉ាអុលវ៉ាលេនប៊ើក (RWI) ព្រមទាំងមានសិក្ខាកាមបានចូលរួមដោយផ្ទាល់ចំនួន ១០៤នាក់។
ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលានិងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសទាំងបីរូបបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
ក្នុងឱកាសនោះក៏មានការចែកនូវវិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលជូនសិក្ខាកាមដែលបានចូលរួមផងដែរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN (https://t.me/barassociationofcambodia)!
 
D1 318230395 8900917213313515 7735756614692628913 n
 
D2 318080293 8900916063313630 6274056002349679744 n
 
D3 316528466 8900917579980145 3867431216269366243 n
 
D4 316675191 8900911496647420 3928770587367855823 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top