ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជាអធិបតីភាព និងថ្លែងសុន្ទរកថាបេីកកម្មវិធីសិក្ខាសាលាក្រោមប្រធានបទស្តីពី “ច្បាប់និងគោលនយោបាយក្នុងវិស័យឌីជីថល និងការអប់រំផ្នែកច្បាប់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា”

នៅរសៀលថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជាអធិបតីភាព និងថ្លែងសុន្ទរកថាបេីកកម្មវិធីសិក្ខាសាលាក្រោមប្រធានបទស្តីពី “ច្បាប់និងគោលនយោបាយក្នុងវិស័យឌីជីថល និងការអប់រំផ្នែកច្បាប់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា” ស្រមតាមអនុស្សារណៈនៃការយោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ


នៅរសៀលថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២ ២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជាអធិបតីភាព និងថ្លែងសុន្ទរកថាបេីកកម្មវិធីសិក្ខាសាលាក្រោមប្រធានបទស្តីពី “ច្បាប់និងគោលនយោបាយក្នុងវិស័យឌីជីថល និងការអប់រំផ្នែកច្បាប់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា” ស្រមតាមអនុស្សារណៈនៃការយោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ។ ក្នុងកម្មវិធីនេះមានការអញ្ជេីញចូលរួមដោយលោកបណ្ឌិត Raymond Leos តំណាងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឯកឧត្តម គង់ ផល្ល : រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាវាគ្មិនកិត្តិយស ព្រមទាំងវត្តមានថ្នាក់ដឹកនាំគណ:មេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិក្ខាកាមចូលរួមចំនួន ៨០នាក់។ ក្នុងឱកាសនោះដែរឯកឧត្តមប្រធាន បានមានប្រសាសន៍អំពីសារៈសំខាន់នៃសិក្ខាសាលា ជាពិសេសក្នុងពេលដំណើរការនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ក្នុងនោះមានសសរស្តម្ភសំខាន់ចំនួន៣គឺ រដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធុរកិច្ចឌីជីថល ដែលមេធាវីគប្បីរៀបចំខ្លួន និងពង្រឹងសមត្ថភាពដើម្បីចូលរួមក្នុងវិស័យឌីជីថល។ ជាទីបញ្ចប់ឯកឧត្តមប្រធានបានសំណូមពរឱ្យសិក្ខាកាមយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់និងកត់ត្រាទុកនូវចំណុចសំខាន់ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី និងបានជូនពរតំណាងសាលាវិទ្យាល័យអាមេរិកាំងភ្នំពេញ វាគ្មិនកិត្តិយស ថ្នាក់ដឹកនាំគណ:មេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិក្ខាកាមទាំងអស់ សូមជោគជ័យក្នុងការប្រកបវិជ្ជាជីវ: និងជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

E1 320421024 2088263428031653 8452807674236919779 n

E2 319311523 1605584189880414 8851459109003607848 n

E3 318903129 1285350512322959 6296508300906885134 n

E4 320264756 912087229778293 4823388661058062518 n

 

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top