ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់សមាជិក សមាជិកាប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ធំ ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧៣ឆ្នាំ របស់លោកមេធាវី តូច សាខឿន ដែលជាប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ធំ

នាព្រឹកថ្ងៃអង្គារ​ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់សមាជិក-សមាជិកាប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ធំ ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧៣ឆ្នាំ របស់លោកមេធាវី តូច សាខឿន ដែលជាប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ធំ


នាព្រឹកថ្ងៃអង្គារ​ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់សមាជិក-សមាជិកាប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ធំ ទៅជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧៣ឆ្នាំ របស់លោកមេធាវី តូច សាខឿន ដែលជាប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ធំ។ លោកមេធាវី តូច សាខឿន មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំងចំពោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានគណៈមេធាវី និងលោកជំទាវ ចំពោះរូបលោក។ លើសពីនេះទៀត លោកមេធាវី​ តូច សាខឿន បានថ្លែងថា នៅក្រោមការដឹកនាំរបស់ឯកឧត្តប្រធាន លី ច័ន្ទតុលា ឯកឧត្តមប្រធាន តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់សមាជិក-សមាជិកាគណៈមេធាវីគ្រប់រូប ថែមទាំងបានជ្រោងទង់គណៈមេធាវីប្រកបដោយកិត្តិយសថ្លៃថ្នូខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ទូទៅនៅក្នុងសង្គមជាតិ និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី​ និងសហភាតាទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

E1 325190739 1148868669103759 102657367676350402 n

E2 325244105 1574435702983674 5210150532273636937 n

E3 325131249 2426421704175372 2500461119314858733 n

E4 325300309 708626727302542 408293140241727723 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top