គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែករដ្ឋប្បវេណី លើកទី៦ ស្របតាមអនុស្សារណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់

នាថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា...

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែករដ្ឋប្បវេណី លើកទី៦ ស្របតាមអនុស្សារណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់


នាថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែករដ្ឋប្បវេណីលើកទី៦ ស្របតាមអនុស្សារណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់ ដែលមានប្រធានបទស្តីពី «ការសរសេរពាក្យបណ្តឹង ឯកសារចម្លើយ និងឯកសារត្រៀមក្នុងសំណុំរឿងរដ្ឋប្បវេណី» ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីលោកស្រីមេធាវី ទេព បូផល ជាស្ថាបនិកវិភាគទានច្បាប់ និងលោកមេធាវី អ៉ីវ ប៉ូលី ប្រធានគណៈកម្មការកិច្ចការរដ្ឋប្បវេណីនៃគណៈមេធាវី ព្រមទាំងសិក្ខាកាមជាមេធាវីចូលរួមសរុបចំនួន ៦២ នាក់។ នាឱកាសនោះផងដែរ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាបិទកម្មវិធី និងបានថ្លែងអំណរគុណដល់សិក្ខាកាមជាមេធាវីដែលបានត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសទាំងពីររូបបានធ្វើបទបង្ហាញ ដើម្បីលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ក្នុងឱកាសនោះក៏មានការចែកនូវវិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលជូនសិក្ខាកាមដែលបានចូលរួមផងដែរ។

G1 322472044 921496318874088 7090506918357367835 n

G2 321907617 876577523607054 7157106106203735468 n

G3 321664340 1822375614784542 5411456232953163482 n

G4 323096636 1116026456465220 1285355195627824954 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top