ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុង “ពិធីបើកឆ្នាំ គតិយុត្តិ-២០២៣របស់ហុងកុង” (Ceremonial Opening of the Legal Year 2023 in Hong Kong) តាមប្រព័ន្ធ ហ៊្សូម

នាព្រឹកថ្ងៃច័ន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា...

នាព្រឹកថ្ងៃច័ន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុង “ពិធីបើកឆ្នាំ គតិយុត្តិ-២០២៣របស់ហុងកុង” (Ceremonial Opening of the Legal Year 2023 in Hong Kong) តាមប្រព័ន្ធ ហ៊្សូម ដែលសហការរៀបចំដោយស្ថាប័នតុលាការនៃតំបន់រដ្ឋបាលពិសេសហុងកុង សមាគមសង្គម-ច្បាប់ហុងកុង និងគណៈមេធាវីហុងកុង។ អញ្ជើញចូលរួមជាមួយឯកឧត្តមប្រធាននាឳកាសនោះ មានជាអាទិ៍ លោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងនិងលោកមេធាវី ស៊្រុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងសន្ទរកថា របស់ឯកឧត្តមប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងរបៀបវារៈស្តីពី“វេទិកាតុ មូលនៃប្រធាន”(Presidents’ Roundtable)នៃពិធីខាងលើនេះ បានលើកឡើងអំពីការបង្កើត ការគ្រប់គ្រងដឹកនាំ ការលើកស្ទួយគុណវុឌ្ឍីនៃការបណ្តុះបណ្តាលទេពកោសល្យច្បាប់ ជូនសមាជិក-សមាជិកានៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានបញ្ជាក់ពីការបន្តកិច្ចសហការនិងទំនាក់ទំនងល្អជាមួយបណ្តាគណៈមេធាវី និងវិជ្ជាជីវៈច្បាប់និងមេធាវីនៅលើសកលលោក ដែលក្នុងនោះក៏បានលើកសំណើរៀបចំឡើងវិញនៃអនុស្សារណៈ យោគយល់ រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងសមាគមសង្គម-ច្បាប់ហុងកុង(The Law Society of Hong Kong) ផងដែរ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

P1 320765225 1184888892178345 3492152365360504484 n

P2 325676675 882185486154798 4115231591486812899 n

P3 325734135 473117195023502 8660500261872665205 n

P4 325774458 881180086356277 7497267155629652557 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top