ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រ ស្តីពី «ការផ្តល់សេវាផ្លូវច្បាប់បែបកុមារមេត្រី» ស្របតាមកិច្ចព្រមព្រៀងរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការ UNIC

នាល្ងាចថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រ ស្តីពី «ការផ្តល់សេវាផ្លូវច្បាប់បែបកុមារមេត្រី» ស្របតាមកិច្ចព្រមព្រៀងរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការ UNICEF


នាល្ងាចថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រ ស្តីពី «ការផ្តល់សេវាផ្លូវច្បាប់បែបកុមារមេត្រី» ស្របតាមកិច្ចព្រមព្រៀងរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការ UNICEF។ វគ្គបណ្តុះបណ្តាលនេះ មានរយ:ពេល ៧២ម៉ោង ប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានគ្រូបង្គោលដែលមានចំណេះដឹង បទពិសោធន៍ និងជំនាញពាក់ព័ន្ធនឹងកិច្ចការពារកុមារ រួមមានៈ -ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណ:មេធាវី -លោក លឹម វណ្ណា មន្ត្រីកិច្ចការពារកុមារ ទទួលបន្ទុកយុត្តិធម៌កុមារនៃអង្គការ UNICEF -លោកបណ្ឌិតមេធាវី មាស បូរ៉ា ប្រធានគណៈកម្មការសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា -លោកមេធាវី មាស សំណាង សមាជិកគណ:កម្មការសិទិ្ធមនុស្សនិងច្បាប់អន្តរជាតិនៃគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ វគ្គនេះបណ្តុះបណ្តាលដល់សហភាតាមេធាវីចំនួន ៨៧រូប (ស្រី ចំនួន ៣៣រូប) ដែលជាមេធាវីមានទីតាំងប្រកបវិជ្ជាជីវៈនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។ វគ្គបណ្ដុះ បណ្ដាល នេះ ក៏បង្ហាញផងដែរ អំពីការចូលរួមដ៏សកម្មរបស់គណៈមេធាវីជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ អន្ដរជាតិ នានា ជាដៃគូរ ជាពិសេសគឺអង្គការ UNICEF ក្នុងការផ្សព្វផ្សាយច្បាប់ស្ដីពី យុត្តិធម៌អនីតិជន សន្ធិសញ្ញា និងកតិកាសញ្ញាអន្ដរជាតិ នានា ពាក់ ព័ន្ធ នឹង សិទ្ធិ កុមារ ដល់សហភាតាមេធាវីដែលផ្ដល់សេវាការពារក្ដីពាក់ព័ន្ធនឹងកុមារ។ នាឱកាសនោះផងដែរ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាចក្រកម្ពុជា បានថ្លែងអំណរគុណ ដល់ អង្គការ UNICEF ដែលមានកិច្ចសហការល្អជាមួួយគណ:មេធាវី ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ហើយ ក៏សូម ថ្លែង អំណរគុណដល់គ្រូបង្គោលទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងបទពិសោធន៍ចូលរួមផ្ដល់ បទឧទ្ទេស នាម ក្នុង វគ្គ បណ្ដុះ បណ្ដាលជូនដល់សហភាតាមេធាវី។ ឯកឧត្តមប្រធានសង្ឃឹមថា សហភាតា ទាំង អស់នឹង យក ចំណេះ ដឹង និងបទពិសោធន៍ ដែល ទទួល បាន ពីវគ្គ បណ្ដុះ បណ្ដាល នេះ ទៅអនុវត្តក្នុងការផ្ដល់សេវាការពារក្ដីជូនកុមារ ដើម្បីធានាឱ្យបាននូវការការពារសិទ្ធិ ឧត្ដម ប្រយោជន៍ របស់ កុមារ និងធ្វើយ៉ាងណាឲ្យពួកគាត់អាចទទួល បានយុត្តិធម៌ ការស្ដារ នីតិសម្បទារ វិធានការបង្វែ និងធ្វើសមាហរណកម្មទៅក្នុងសហគមន៍ និង សង្គម ជាតិទាំងមូលនិងដេីម្បីលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

S1 325950924 1021114285370336 4207306560400615929 n

S2 324571599 557624646312240 1651402952195484744 n

S3 324187151 922605925761476 6812366222483500715 n

S4 323895022 5820340418060551 4942863462437026205 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top