ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសន្ទនា ជាមួយលោកមេធាវី William D. Pickett អតីតប្រធានគណៈមេធាវីនៃរដ្ឋវ៉ាស៊ីនតោន និងលោកចៅក្រមនៃ រដ្ឋវ៉ាស៊ីនតោន John C. COUGHENOUR
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣នេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសន្ទនា ជាមួយលោកមេធាវី William D. Pickett អតីតប្រធានគណៈមេធាវីនៃរដ្ឋវ៉ាស៊ីនតោន និងលោកចៅក្រមនៃ រដ្ឋវ៉ាស៊ីនតោន John C. COUGHENOUR។ ចូលរួមជាមួយឯកប្រធាននាឳកាសនោះដែរ មានលោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរង លោកមេធាវី ស៊្រុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិង សហប្រតិបត្តិការអន្តរជាតិ និងលោកមេធាវី ហ៊ឹប ណារិទ្ធិ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនេះ មានការផ្លាស់ប្តូរបទពិសោធន៍ការងារក្នុងវិស័យមេធាវីនិងតុលាការ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈច្បាប់សម្រាប់អ្នកជំនាន់ក្រោយ។ ឯកឧត្តមប្រធាន ក៏បាន ជម្រាបជូនពីវឌ្ឍនភាពនៃវិជ្ជាជីវៈមេធាវីនៅកម្ពុជា ការគ្រប់គ្រងទូទៅនៃគណៈមេធាវី ការជ្រើសរើសឲ្យចូលប្រកបវិជ្ជាជីវៈមេធាវី តាមបទប្បញ្ញត្តិច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងបានស្នើឲ្យមានការរៀបចំរួមគ្នានូវកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាល ចែករំលែកចំណេះដឹងច្បាប់ ដើម្បីបង្កើនសមត្ថភាព និងទេពកោសលច្បាប់ ជូនសមាជិក-សមាជិកា នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070