ឯកឧត្តម លី ច័ន្ទតុលា បានដឹកនាំក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតមេធាវីចំនួន ៣រូប រួមមាន១.លោកមេធាវី គឹម សារេន គម្រប់ ៦៤ឆ្នាំ ២.លោកមេធាវី សេង រ៉ុន គម្រប់ ៧៤ឆ្នាំ ៣.លោកមេធាវី ស៊ឹង សេងលី គម្រប់ ៦២ឆ្នាំ

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតមេធាវីចំនួន ៣រូប រួមមាន១.លោកមេធាវី គឹម សារេន គម្រប់ ៦៤ឆ្នាំ ២.លោកមេធាវី សេង រ៉ុន គម្រប់ ៧៤ឆ្នាំ ៣.លោកមេធាវី ស៊ឹង សេងលី គម្រប់ ៦២ឆ្នាំ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នារសៀល ថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារគណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតមេធាវីចំនួន ៣រូប រួមមាន ១.លោកមេធាវី គឹម សារេន គម្រប់ ៦៤ឆ្នាំ ២.លោកមេធាវី សេង រ៉ុន គម្រប់ ៧៤ឆ្នាំ ៣.លោកមេធាវី ស៊ឹង សេងលី គម្រប់ ៦២ឆ្នាំ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវីទាំង ៣រូប មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង ដែលគណៈមេធាវីបានរៀបចំខួបកំណើតជូន។ លើសពីនេះទៀត លោកមេធាវី បានថ្លែងនូវការកោតសរសើរដល់ទឹកចិត្តរបស់ឯកឧត្តមប្រធាន និងលោកជំទាវ ដែលគិតគូរដល់មេធាវីដែលមានវ័យចាស់ដូចរូបលោក។ លោកមេធាវីទាំង៣រូប បានគោរពជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

C1 326103427 527527569200215 3845261205760920602 n

C2 327308017 641583154637111 8145385857852776576 n

C4 327246643 920550632433246 2361858563587899439 n

C5 327425252 927820121921991 203931044871238790 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top