ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៨៣ឆ្នាំ របស់ឯកឧត្តម សាយ បូរី ដែលជាអតីតប្រធានគណ:មេធាវីអាណត្តិទី ១ និងទី២

នាព្រឹកថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៨៣ឆ្នាំ របស់ឯកឧត្តម សាយ បូរី ដែលជាអតីតប្រធានគណ:មេធាវីអាណត្តិទី ១ និងទី២


នាព្រឹកថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយលោកស្រីមេធាវី ហួត លីនដា ពិធីការគណៈមេធាវី ទៅខណ្ឌចំការមន ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៨៣ឆ្នាំ របស់ឯកឧត្តម សាយ បូរី ដែលជាអតីតប្រធានគណ:មេធាវីអាណត្តិទី ១ និងទី២។ ឯកឧត្តម សាយ បូរី មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះ ឯកឧត្តម សាយ បូរី បានថ្លែងថា នេះជាសក្ខីភាពមួយដ៏ល្អប្រសើរបំផុត ដែលបង្ហាញនូវសាមគ្គីភាព និងភាតរភាពក្នុងរង្វង់នៃគ្រួសារបញ្ញាវ័ន្តដ៏ធំមួយ ដែលបំរើវិស័យយុត្តធម៌ជូនប្រជាពលរដ្ឋយើង និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។ សូមបញ្ជាក់ថា នេះជាឆ្នាំទី២ ដែលឯកឧត្តមប្រធាន បានចាត់ក្រុមការងារគណៈមេធាវី ចុះទៅជួបសួរសុខទុក្ខ និងជូនពរថ្ងៃកំណើតរបស់ ឯកឧត្តម សាយ បូរី ។

A1 322483167 733825398066043 6477783240214370906 n

A2 328533638 500914512226632 2431203489517645669 n

A3 326702910 926611401672502 8716398782566082732 n

C4 326774150 511269551117316 6638301445594828677 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top