កម្មវិធីសិក្ខាសាលាលើកទី ២ ស្តីពីសិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាលនានានៃនីតិវិធីព្រហ្មទណ្ឌ ក្រោមប្រធានបទស្តីពី «សិទ្ធិជនត្រូវចោទនៅដំណាក់កាលចៅក្រមស៊ើបសួរ និងសភាស៊ើបសួរ»

នាថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣...

ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបេីកកម្មវិធីសិក្ខាសាលាលើកទី ២ ស្តីពីសិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាលនានានៃនីតិវិធីព្រហ្មទណ្ឌ ក្រោមប្រធានបទស្តីពី «សិទ្ធិជនត្រូវចោទនៅដំណាក់កាលចៅក្រមស៊ើបសួរ និងសភាស៊ើបសួរ»


នាថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបេីកកម្មវិធីសិក្ខាសាលាលើកទី ២ ស្តីពីសិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាលនានានៃនីតិវិធីព្រហ្មទណ្ឌ ក្រោមប្រធានបទស្តីពី «សិទ្ធិជនត្រូវចោទនៅដំណាក់កាលចៅក្រមស៊ើបសួរ និងសភាស៊ើបសួរ» ជូនសមាជិក-សមាជិកាគណ:មេធាវី និងមេធាវីកម្មសិក្សា ដែលបានរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយវិទ្យាស្ថានរ៉ាអុលវ៉ាលេនប៊ើក (RWI) និងសមាគមសាលាត្រាជូ។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ ដោយឯកឧត្តម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមសាលាត្រាជូ ព្រមទាំងមានវត្តមានចូលរួមជាវាគ្មិនកិត្តិយស លោកមេធាវី នី ចាន់ឌី សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីនៃក្រុមហ៊ុនមេធាវី ដ័ន & ដ័ន ភ្នំពេញ និងលោកបណ្ឌិត ណាន់ ចាន់រឿន បណ្ឌិតនីតិព្រហ្មទណ្ឌពីសាកលវិទ្យាល័យ Jean Moulin Lyon 3 ប្រទេសបារំាង ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ថ្នាក់ដឹកនាំនិងក្រុមការងារសមាគមសាលាត្រាជូ ក្រុមការងារវិទ្យាស្ថានរ៉ាអុលវ៉ាលេនប៊ើក (RWI) ព្រមទាំងមានសិក្ខាកាមបានចូលរួមដោយផ្ទាល់ចំនួន ៨០ នាក់។ ក្នុងឱកាសនេះ ឯកឧត្តម បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលានិងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសទាំងពីររូបបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ក្នុងឱកាសនោះក៏មានការចែកនូវវិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលជូនសិក្ខាកាមដែលបានចូលរួមផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

B1 326442792 730644985071075 8004351154344119664 n

B2 326518711 560515049371992 1603913045407299935 n

B3 328028102 5408472769253385 3520028857917027827 n

B4 327028310 925580088821419 1170740042975423163 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top