ឯកឧត្តម លី ច័ន្ទតុលា បានចាត់តាំងលោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងគណៈមេធាវី ចូលរួមក្នុងកិច្ចប្រជុំស្តីពី «ការពិភាក្សាអំពីវឌ្ឍនភាពការងារវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងគណៈមេធាវី ចូលរួមក្នុងកិច្ចប្រជុំស្តីពី «ការពិភាក្សាអំពីវឌ្ឍនភាពការងារវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»


តបតាមការអញ្ជើញរបស់លោកជំទាវ សាយ សំអាត ប្រធានអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជា និងជាប្រធានអនុគណៈកម្មាធិការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (អ.វ.ហ) នាព្រឹកថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ បានចាត់តាំង លោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងគណៈមេធាវី ចូលរួមក្នុងកិច្ចប្រជុំស្តីពី «ការពិភាក្សាអំពីវឌ្ឍនភាពការងារវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»។ កិច្ចប្រជុំនេះ ប្រារព្ធធ្វើឡើងនៅសាលប្រជុំនៃអគារធនាគារជាតិនៃកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកជំទាវ សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងជាប្រធានអនុគណៈកម្មាធិការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (អ.វ.ហ)។

F2 329225084 903994670804112 8808910449491763461 n

F1 328441844 745000093552181 8932847489070451784 n

F4 329253037 761109908305788 129287024183075465 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top