ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧៤ឆ្នាំ របស់ឯកឧត្តម អង្គ វង្សវឌ្ឍានា ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧៤ឆ្នាំ របស់ឯកឧត្តម អង្គ វង្សវឌ្ឍានា ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅទីស្តីការគណៈរដ្ឋមន្រ្តី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧៤ឆ្នាំ របស់ឯកឧត្តម អង្គ វង្សវឌ្ឍានា ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អង្គ វង្សវឌ្ឍានា មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត ឯកឧត្តម អង្គ វង្សវឌ្ឍានា បានថ្លែងអំណរគុណ ឯកឧត្តមប្រធាន ដែលតែងតែយកចិត្តទុក្ខដាក់ចំពោះមេធាវីជំនាន់ចាស់ និងបានថ្លែងថា មេធាវីចាស់ និងក្មេងនៅតែសហការគ្នាជានិច្ច ដើម្បីអភិវឌ្ឍគណៈមេធាវីយើងឱ្យកាន់តែមានកម្រិតខ្ពស់ឡើង ដើម្បីចូលរួមលើកតម្កើនវិស័យយុត្តិធម៌នៃប្រទេសយើង។ ឯកឧត្តម ក៏បានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070