ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងជប៉ុន លើការអភិវឌ្ឍច្បាប់រដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងជប៉ុន លើការអភិវឌ្ឍច្បាប់រដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងជប៉ុន លើការអភិវឌ្ឍច្បាប់រដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោកស្រី MASUDA Junko អគ្គនាយិកានៃអគ្គនាយកដ្ឋានអភិបាលកិច្ច និងស្តារសន្តិភាពនៃទីស្នាក់ការកណ្តាល។ នៅក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមដោយលោក TANINAI Ichitomo ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ អង្គការJICA ឯកឧត្តមអនុប្រធាន និងឯកឧត្តម លោកជំទាវ ចៅក្រមតុលាការកំពូល ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ទាំង៤ ឯកឧត្តម លោកជំទាវ ប្រធានសាលាដំបូងរាជធានី-ខេត្ត តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តំណាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សិស្សចៅក្រមជំនាន់ទី១១ សិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២ ព្រមទាំងភ្ញៀវជាតិ និងអន្តជាតិ ផងដែរ។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងនូវមតិយោបល់តំណាងភាគីកម្ពុជា នៅក្នុងកម្មវិធីនេះផងដែរ។ ឯកឧត្តមប្រធានគណៈមេធាវី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងយុត្តិធម៌ អង្គការ JICA ដែលបានផ្តល់ឱកាសឱ្យស្ថាប័នគណៈមេធាវី បានចូលរួមចំណែកលើការអភិវឌ្ឍច្បាប់រដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី ដែលជាសមិទ្ធផលដ៏ធំធេងនៅក្នុងវិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070