ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧១ឆ្នាំ របស់លោកមេធាវី ងួន អ៉ីម ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧១ឆ្នាំ របស់លោកមេធាវី ងួន អ៉ីម ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយលោកស្រី ហួត លីនដា ពិធីការគណៈមេធាវី ទៅខណ្ឌច្បារអំពៅ ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧១ឆ្នាំ របស់លោកមេធាវី ងួន អ៉ីម ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី ងួន អ៉ីម មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត លោកមេធាវី ងួន អ៉ីម បានថ្លែងអំណរគុណ ឯកឧត្តមប្រធាន និងលោកជំទាវ ដែលតែងតែយកចិត្តទុក្ខដាក់ចំពោះមេធាវីដែលមានវ័យចាស់ និងបានថ្លែងថា នេះជាគម្រោងដ៏ល្អមិនធ្លាប់មានពីមុនមក ដែលបង្ហាញពីសាមគ្គីភាពផ្ទៃក្នុងរបស់គណៈមេធាវី។ លោកមេធាវី ងួន អ៉ីម ក៏បានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070