ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរថាបើកកម្មវិធីសិក្ខាសាលារួមគ្នា ស្តីពី «សិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាលនានានៃនីតិវិធីព្រហ្មទណ្ឌ» លើកទី ៥ ក្រោមប្រធានបទស្តីពី «សិទ្ធិទណ្ឌិតនៅដំណាក់កាលបណ្តឹងពាក់ព័

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរថាបើកកម្មវិធីសិក្ខាសាលារួមគ្នា ស្តីពី «សិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាលនានានៃនីតិវិធីព្រហ្មទណ្ឌ» លើកទី ៥ ក្រោមប្រធានបទស្តីពី «សិទ្ធិទណ្ឌិតនៅដំណាក់កាលបណ្តឹងពាក់ព័ន្ធនឹងការអនុវត្តទោស»


នាថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលារួមគ្នា ស្តីពី «សិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាលនានានៃនីតិវិធីព្រហ្មទណ្ឌ» លើកទី ៥ ក្រោមប្រធានបទស្តីពី «សិទ្ធិទណ្ឌិតនៅដំណាក់កាលបណ្តឹងពាក់ព័ន្ធនឹងការអនុវត្តទោស» ជូនមេធាវីកម្មសិក្សា និងសមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយវិទ្យាស្ថានរ៉ាអុលវ៉ាលេនប៊ើក (RWI) និងសមាគមសាលាត្រាជូ។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ ដោយ ឯកឧត្តម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមសាលាត្រាជូ និងលោក ALI AL-NASANI នាយកវិទ្យាស្ថានរ៉ាអ៊ុលវ៉ាលេនប៊ើក (RWI) និងមានវត្តមានចូលរួមជាវាគ្មិនកិត្តិយស ដោយ លោក ម៉ុង មុនីសោភា ចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង និងលោក រស់ ផុនចាន់និមល អ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃសមាគមសាលាត្រាជូ និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃគណៈមេធាវី ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ថ្នាក់ដឹកនាំនិងក្រុមការងារសមាគមសាលាត្រាជូ ក្រុមការងារវិទ្យាស្ថានរ៉ាអុលវ៉ាលេនប៊ើក (RWI) ព្រមទាំងមានសិក្ខាកាមបានចូលរួមដោយផ្ទាល់ចំនួន ៨៥នាក់។ ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលានិងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសទាំងពីររូបបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ សិក្ខាសាលានេះ ឯកឧត្តមប្រធាន បានចាត់ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ចូលរួមថ្លែងសុន្ទរកថាបិទកម្មវិធីសិក្ខាសាលា ចែកលិខិតថ្លែងអំណរគុណចំពោះវាគ្មិនកិត្តិយស និងមានការចែកនូវវិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលជូនសិក្ខាកាមដែលបានចូលរួមផងដែរ។

I1 337999303 245368221273524 5590272670208378829 n

I2 338226401 1527365924452824 4864982593435856062 n

I3 338040252 1498866300520172 2934549120156024814 n

I4 338436145 1590078498134551 7508827747681135434 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top