គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធគណៈមេធាវីជប៉ុន Japan Federation of the Bar Associations (JFBA) បានប្រជុំពិភាក្សាស្ដីពីការពង្រឹងកិច្ចសហប្រតិបត្ដិការ តាមប្រព័ន្ធអនឡាញ Zoom Meeting

នារសៀលថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦...

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធគណៈមេធាវីជប៉ុន Japan Federation of the Bar Associations (JFBA) បានប្រជុំពិភាក្សាស្ដីពីការពង្រឹងកិច្ចសហប្រតិបត្ដិការ តាមប្រព័ន្ធអនឡាញ Zoom Meeting


នារសៀលថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ដោយបានសហការជាមួយនាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវីផង បានប្រជុំពិភាក្សាការងារជាលក្ខណៈទ្វេភាគី ជាមួយសហព័ន្ធគណៈមេធាវីជប៉ុន(JFBA) ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលច្បាប់(Legal Educational Program)និងការពិចារណាលើលទ្ធភាពនៃការរៀបចំសិក្ខាសាលារួមគ្នារវាងស្ថាប័នទាំងពីរ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នៃវិស័យច្បាប់ និងដំណើរការនៃការអនុវត្តវិជ្ជាជីវៈមេធាវី នៃប្រទេសទាំងពីរ។ គួររំលឹកផងដែរថា កាលពីឆ្នាំ ២០២២កន្លងទៅ ស្ថាប័ននៃគណៈមេធាវីនៃប្រទេសទាំងពីរ បានរៀបចំសិក្ខាសាលាអន្តរជាតិអនឡាញរួមគ្នា ដែលមានការចូលរួមពីតំណាងគណៈមេធាវីនៃប្រទេសអាស៊ានមួយចំនួន លើការងារចែករំលែកចំណេះដឹងនិងឧត្តមានុវត្តនៃជំនួយផ្នែកច្បាប់(Legal Aid) និងបានសហការរៀបចំដោយជោគជ័យ នូវសិក្ខាសាលារួមគ្នាស្តីអំពីការលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ ដោយផ្តោតលើការផ្សព្វផ្សាយពីតួនាទីនិងការទទួលខុសត្រូវរបស់មេធាវី នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងនៅសាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

C1 339921970 239590218517627 8825344864986092704 n

B3 339980389 793333658809839 5447856737361334864 n

E1 340225135 6954179811275479 2944677126022765237 n

E2 339799684 186340804183171 8040203734061979251 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top