ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសូត្រមន្តចម្រេីនជ័យមង្គល​ឆ្នាំថ្មី​ នៅទីស្នាក់ការគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា

នារព្រឹកថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសូត្រមន្តចម្រេីនជ័យមង្គល​ឆ្នាំថ្មី​ នៅទីស្នាក់ការគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នារព្រឹកថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ បានរៀបចំពិធីសូត្រមន្តចម្រេីនជ័យមង្គល​ឆ្នាំថ្មី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពី សមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី​ ថ្នាក់ដឹកនាំគណ:មេធាវី​ ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី​ បុគ្គលិកគណ:មេធាវី​ បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី​ មេធាវីជំនាន់ទី១៨​ និងសិស្សមេធាវីជំនាន់ទី១៩​ ផងដែរ​។ ឯកឧត្តមប្រធានគណ:មេធាវី​ សូមប្រសិទ្ធពរ​ជ័យ​ បវរសួស្តី​ ជ័យមង្គលមហាប្រសេីរ​ វិបុលសុខគ្រប់ប្រការ​ ជូនចំពោះសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី​ សមាជិក-សមាជិកាគណ:មេធាវី​ ថ្នាក់ដឹកនាំគណ:មេធាវី​ ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី​ បុគ្គលិកគណ:មេធាវី​ បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី​ និងសិស្សមេធាវីទាំងអស់​ និងសូមជួបតែពុទ្ធពរទាំង៤​ ប្រការ​ គឺអាយុ​ វណ្ណ:​ សុខ:​ ពល:​ កុំបីឃ្លៀងឃ្លាតឡេីយ។ ពិធីសូត្រមន្តនេះ ប្រារព្ធធ្វើនៅទីស្នាក់ការគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា អគារកាច់ជ្រុងផ្លូវលេខ១១២៩​ និងផ្លូវលេខ១៩៣០​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

I1 340828604 697949445348939 4697909822948766805 n

I2 341005793 6306144959448831 3071391136858990506 n

I3 340851219 1609527496214841 8287167971059569255 n

I4 340762199 618569156410518 8867778575897252941 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top