ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងគណៈមេធាវី ចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ លើកទី៣៣ សមាគមប្រធានគណៈមេធាវីក្នុងទ្វីបអាស៊ី

នាថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងគណៈមេធាវី ចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ លើកទី៣៣ សមាគមប្រធានគណៈមេធាវីក្នុងទ្វីបអាស៊ី (Presidents of Law Associations in Asia Conference (POLA))


នាថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់តាំង លោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងគណៈមេធាវី ចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំលើកទី៣៣ សមាគមប្រធានគណៈមេធាវីក្នុងទ្វីបអាស៊ី (Presidents of Law Associations in Asia Conference (POLA))។ កិច្ចប្រជុំនេះ ប្រារព្ធធ្វើឡើងនៅទីក្រុងកូឡាឡាំ ពួរ ប្រទេសម៉ាឡេស៊ី រៀបចំ និងម្ចាស់ផ្ទះតាមវេនគណៈមេធាវីនៃប្រទេសម៉ាឡេស៊ី (Host Bar Association) ពីថ្ងៃទី១៤ ដល់១៥ ខែកក្កដា ឆ្នាំ២០២៣ នឹងមានការចូលរួមដោយប្រធានគណៈមេធាវី ក្រុមអ្នកច្បាប់មកពីបណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីដូចជា Malaysian Bar Association, Law Society of Singapore, Law Council of Australia, Law Society of New Zealand, Bar Association of India, All China Lawyers Association, Law Society of Hong Kong, Macao SAR, Fiji Law Society, Indonesia Advocates Association, Japan Federation of Bar Associations, Korea Bar Association, មានសមាជិកសង្កេតការចំនួន៣ ស្ថាប័ន (LAWASIA, Inter Pacific Bar Association, & Belt & Road International Lawyers Association)។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) គឺជាសមាជិកពេញសិទ្ធិរបស់ POLA ។ កិច្ចប្រជុំលើកទី៣៣ប្រចាំឆ្នាំ បានរៀបចំឡើងដោយមានប្រធានបទសំខាន់ៗ៤ គឺ:

1. បញ្ញាសិប្បនិម្មិត: ជាបច្ច័យល្អ ឬ ផលវិបាកសម្រាប់វិជ្ជាជីវៈច្បាប់? Artificial Intelligence: A Boom or Bane for the legal profession?

2. ការប្រែប្រួលអាកាសធាតុ និងច្បាប់ Climate Change & the Law

3. ការប្រឆាំងការសម្អាតប្រាក់ និង បុព្វសិទ្ធិវិជ្ជាជីវៈច្បាប់ Anti-Money Laundering & Legal Profession Privilege

4. ការដោះស្រាយចំពោះបញ្ហានៃការលាលែងពីការងារដ៏ធំ Resolving the Great Resignation គោលបំណងសំខាន់ៗរបស់ POLA គឺ

ក.ចែករំលែកព័ត៌មាន និងឧត្តរមានុវត្ត

ខ. ពង្រឹង និងលើកកម្ពស់តម្លៃវិជ្ជាជីវៈមេធាវី

គ. បង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិ។ ក្នុងកម្មវិធីប្រជុំនេះផងដែរ ក៏មានរៀបចំដំណើរទស្សនកិច្ចខ្លីចំនួន២លើក ទៅវិមានយុត្តិធម៌ (Palace of Justice) និងមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិអាស៊ី (Asian International Arbitration Center)។

A2 359144657 784895536763003 8034397058220435387 n

A4 359233252 784895496763007 8021779079401988197 n

A7 361203397 784895520096338 3512402668182899187 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top