ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបេក្ខជន-បេក្ខនារី ចំនួន ១០រូប ចូលធ្វើសច្ចាប្រណិធាននៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ

នៅរសៀលថ្ងៃអង្គារ ១កើត ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបេក្ខជន-បេក្ខនារី ចំនួន ១០រូប ចូលធ្វើសច្ចាប្រណិធាននៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ


នៅរសៀលថ្ងៃអង្គារ ១កើត ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបេក្ខជន-បេក្ខនារី ចំនួន ១០រូប ចូលធ្វើសច្ចាប្រណិធាននៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ។ ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានជម្រាបជូនក្រុមប្រឹក្សាជំនុំជម្រះ តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ អំពីការសម្រេចយល់ព្រមឱ្យចូលប្រកបវិជ្ជាជីវៈមេធាវីរបស់បេក្ខជន-បេក្ខនារី និងបានណែនាំដល់បេក្ខជន-បេក្ខនារីទាំងអស់ នៅពេលចេញប្រកបវិជ្ជាជីវៈ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុងគណៈមេធាវី ត្រូវមានស្មារតីស្រឡាញ់យុត្តិធម៌ ជួយការពារក្តីដល់ជនក្រីក្រដោយមិនគិតកម្រៃ ពង្រឹងសមត្ថភាពនិងចំណេះដឹងជាប្រចាំ និងត្រូវចូលរួមលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ជាចុងក្រោយ ឯកឧត្តមប្រធាន បានស្វាគមន៍បេក្ខជន-បេក្ខនារីទាំង ១០រូប ដែលបានចូលប្រកបវិជ្ជាជីវៈមេធាវី និងបានជូនពរឱ្យបេក្ខជន-បេក្ខនារីទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 359808851 787295719856318 5671328971696890965 n

A2 359817071 787295966522960 9193196833051649327 n

A3 361665760 787295159856374 5595618191337386889 n

A4 361574563 787295923189631 8506659429958726982 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top