ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារ គណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព ជូនលោកស្រីមេធាវី ហុង ស្រីខួច នៅគេហដ្ឋានរបស់លោកស្រីស្ថិតនៅឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល
នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព ជូនលោកស្រីមេធាវី ហុង ស្រីខួច នៅគេហដ្ឋានរបស់លោកស្រីស្ថិតនៅឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី
នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិកនិងរដ្ឋបាលនិងជាសមាជិកគណៈកម្មការសុខុមាលភាពមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ទៅសួរសុខទុក្ខលោកស្រីមេធាវី ហុង ស្រីខួច មានអត្តលេខ ២០៨១ នៅគេហដ្ឋានរបស់លោកស្រីស្ថិតនៅឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល និងនាំយកថវិកា (តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព) ចំនួន ២លានរៀល តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយចំណែកនៅក្នុងក្រុមគ្រួសាររបស់លោកស្រីមេធាវី។ ក្រុមការងារបាននាំនូវសេចក្តីនឹករលឹក និងពាក្យពេជន៍ជូនពររបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ជូនចំពោះលោកស្រីមេធាវី ហុង ស្រីខួច ក្រុមគ្រួសារ និងបុត្រឱ្យមានសុខភាពល្អ។ លោកស្រីមេធាវី ហុង ស្រីខួច បានសម្តែងនូវក្តីរំភើបរីករាយចំពោះទឹកចិត្តរបស់ ឯកឧត្តមប្រធាន ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានគិតគូរដល់មេធាវីដែលកំពុងរង់ចាំសម្រាលដូចលោកស្រី។ លោកស្រីមេធាវី ហុង ស្រីខួច បានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន និងក្រុមការងារទាំងអស់ សូមបានប្រកបនឹងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។



Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070