ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខលោកមេធាវី យូ ហុកគ្រី ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃព្រហស្បតិ៍ ៨កេីត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខលោកមេធាវី យូ ហុកគ្រី ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃព្រហស្បតិ៍ ៨កេីត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ដើម្បីជួបសួរសុខទុក្ខលោកមេធាវី យូ ហុកគ្រី ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី យូ ហុកគ្រី មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង និងគាំទ្រចំពោះគម្រោងរបស់គណៈមេធាវី។ នេះជាលេីកទី២ ដែលគណៈមេធាវី បានមកជួបសួរសុខទុក្ខ និងជូនពរថ្ងៃកំណេីតលោកមេធាវី ។ លើសពីនេះទៀត លោកមេធាវី យូ ហុកគ្រី បានថ្លែងថា កម្មវិធីនេះ ជាកម្មវិធីដ៏ល្អប្រពៃ ដែលបានគិតគូរ និងលើកទឹកចិត្តដល់អ្នកដែលមានវ័យចាស់ ជាពិសេសបានឆ្លុះបញ្ចាំងនូវស្មារតីសាមគ្គីរវាងសហភាតា ថែមទាំងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចូលរួមក្នុងគម្រោងផងដែរ និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070