ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព និងជួបសួរសុខទុក្ខលោកស្រីមេធាវី និត នីតិយ៉ាណា និងលោកស្រីមេធាវី និត នីតិការ
នាព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព និងជួបសួរសុខទុក្ខលោកស្រីមេធាវី និត នីតិយ៉ាណា និងលោកស្រីមេធាវី និត នីតិការ នៅគេហដ្ឋានរបស់លោកស្រីទាំងពីរ នៅទីរួមខេត្តបាត់ដំបង តាមការស្នើសុំស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី។
នាព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី ម៉ី ឧសភា ជាសមាជិកគណៈកម្មការសុខុមាលភាពមេធាវី និងលោកមេធាវី ហួនវិទ្យា សមាជិកក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំក្រុមការងារគណៈមេធាវី ទៅអបអរសាទរ និងនាំយកតាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ប្រគល់ជូនលោកស្រីមេធាវី និត នីតិយ៉ាណា ក្រោយពេលលោកស្រីសម្រាលបុត្ររួច។ ដោយឡែកលោកស្រីមេធាវី និត នីតិការ ដែលគ្រោងនឹងសម្រាលបុត្រានៅថ្ងៃទី៨ ខែកញ្ញា ខាងមុនក៏បានសម្រាលបុត្រនៅវេលាម៉ោង៣ព្រឹកនៃថ្ងៃជាមួយគ្នានេះផងដែរ ។ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះនេះ ក្រុមការងារក៏បានប្រគល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព និង វត្ថុអនុស្សាវរីយ៍ជូនដល់ស្វាមីរបស់លោកស្រីមេធាវី និត នីតិការដោយផ្ទាល់ ជាអ្នកតំណាងអោយលោកស្រីដែលកំពុងសំរាកនៅមន្ទីរពេទ្យក្រោយពេលសម្រាលរួច។ ក្រុមការងារបាននាំនូវសេចក្តីនឹករលឹក និងពាក្យពេជន៍ជូនពររបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ព្រមទាំងក្រុមការងារ ជូនចំពោះលោកស្រីមេធាវី និត នីតិយ៉ាណា លោកស្រីមេធាវី និត នីតិការ ក្រុមគ្រួសារ និងបុត្រាសូមមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។ លោកស្រីមេធាវី និត នីតិយ៉ាណា និងស្វាមីរបស់លោកស្រី និត នីតិការ បានសម្តែងនូវក្តីរំភើបរីករាយចំពោះទឹកចិត្តរបស់ ឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានគិតគូរដល់មេធាវីដែលបានសម្រាលបុត្រដូចជាលោកស្រីទាំងពីររូប។ លោកស្រីមេធាវី និត នីតិយ៉ាណា និងស្វាមីរបស់លោកស្រី និត នីតិការ បានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន លោកជំទាវ និងក្រុមការងារទាំងអស់ សូមបានសម្រេចគ្រប់ភារកិច្ចដើម្បីឧត្តមភាពនិងកិត្យានុភាពវិជ្ជាជីវៈមេធាវីយើង។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070