ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនិងជាប្រធានគណៈកម្មការកីឡាគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំអនុគណៈកម្មការកីឡា វាយសីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនិងជាប្រធានគណៈកម្មការកីឡាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំអនុគណៈកម្មការកីឡាវាយសីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនិងជាប្រធានគណៈកម្មការកីឡាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំអនុគណៈកម្មការកីឡាវាយសីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងមានគោលបំណងតាមដាននិងវាយតម្លៃវឌ្ឍនភាពការងាររបស់អនុគណៈកម្មការកីឡាវាយសី ក្នុងការរៀបចំកម្មវីធី ប្រកួតវាយសីពានរង្វាន់គណៈមេធាវីឆ្នាំ២០២៣ រួមមានពានរង្វាន់៣ប្រភេទគឺ ពានរង្វាន់ជ័យលាភី ពានរង្វាន់ ALL STAR និងពានរង្វាន់កិត្តិយស ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ ដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ឯកឧត្តមប្រធានគណៈមេធាវី បានថ្លែងអំណរគុណ និងផ្តល់អនុសាសន៍ដល់ប្រធានកិត្តយស ប្រធាន និងសមាជិកអនុគណៈកម្មការកីឡាវាយសី ឱ្យយកចិត្តទុកដាក់ប្រឹងប្រែងបំពេញកិច្ចការនេះឱ្យបានជោគជ័យ ដោយត្រូវប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវក្នុងការចាប់ដៃគូប្រកួតជូនកីឡាករ ការដាក់ពិន្ទុ និងការកាត់សេចក្តីផ្សេងៗនៃការប្រកួត។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

B1 377581579 816160136969876 8908140808026068511 n

B2 377992583 816160156969874 5294803708349025555 n

B3 377504761 816160250303198 5426283737250420451 n

B4 376845080 816160293636527 7152280977995395813 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top