ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៧ឆ្នាំ របស់លោកមេធាវី ប៊ូ សាវុន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

នារសៀល ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៧ឆ្នាំ របស់លោកមេធាវី ប៊ូ សាវុន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នារសៀល ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅខណ្ឌដូនពេញ ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៧ឆ្នាំ របស់លោកមេធាវី ប៊ូ សាវុន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី ប៊ូ សាវុន មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង ថែមទាំងបានជូននូវវត្ថុអនុស្សាវរីយ៍ជាសៀវភៅដល់ក្រុមការងារ ផងដែរ។ លើសពីនេះទៀត លោកមេធាវី ប៊ូ សាវុន បានថ្លែងថា នេះជាគម្រោងដ៏ល្អមួយដែលមិនធ្លាប់មានពីមុនមក ស្នើសុំឱ្យគណៈមេធាវីបន្តគម្រោងសួរសុខទុក្ខនេះគ្រប់ៗអាណត្តិ ដើម្បីលើកទឹកចិត្តដល់មេធាវីវ័យចាស់ ហើយនេះជាលើកទី២ របស់លោក ដែលគណៈមេធាវីរៀបចំខួបកំណើតជូន និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

C1 380480988 820993893153167 3801565574792290474 n

C2 380534736 820993996486490 1798396786349723352 n

C3 380409764 820993939819829 4472004672928795025 n

C4 380523149 820994016486488 6175235604995827289 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top