ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៨ឆ្នាំ របស់លោកមេធាវី សុក សំអឿន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃអង្គារ ៥កេីត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៨ឆ្នាំ របស់លោកមេធាវី សុក សំអឿន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃអង្គារ ៥កេីត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅខណ្ឌចំការមន ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៨ឆ្នាំ របស់លោកមេធាវី សុក សំអឿន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី សុក សំអឿន មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត លោកមេធាវី សុក សំអឿន បានថ្លែងថា ក្នុងវ័យចាស់នេះក៏ដោយ ក៏នៅតែជួយដល់ប្រទេសជាតិ និងទុកស្នាដៃដល់ក្មេងជំនាន់ក្រោយ ដូចនេះលោក ពេញចិត្តណាស់ ដែលប្រធានគណ:មេធាវី គិតគូរពីការប្រមូលសាមគ្គីភាពនៃសហភាតាមេធាវី និងបានសំណូមពរឱ្យមាននកម្មវិធីសួរសុខទុក្ខតទៅមុខទៀត។ ហើយនេះជាលើកទី២ ដែលគណៈមេធាវី បានរៀបថ្ងៃកំណើតជូនលោក និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070