ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនិងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធី បើកការប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី ឆ្នាំ២០២៣
នារសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនិងជាប្រធានគណៈកម្មការកីឡាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី ឆ្នាំ២០២៣
នារសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនិងជាប្រធានគណៈកម្មការកីឡាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើនៅក្លឹបវាយសី ធី (T-Badminton Court ) មានទីតាំងស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ កម្មវិធីប្រកួតកីឡាវាយសីនេះ ធ្វើឡើងមានគោលបំណងធំៗចំនួន៣ គឺ: ទី១៖ ចង់បង្ហាញឱ្យមានបរិយាកាសមួយសម្រាប់មេធាវី ឱ្យស្គាល់គ្នាកាន់តែច្បាស់ ជិតស្និទ្ធ ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងយកស្មារតីកីឡានេះ យកទៅអនុវត្តប្រកបវិជ្ជាជីវៈ ស្តែងតាមការប្រកួតកីឡា គឺមានចាញ់មានឈ្នះ ដូច្នេះ ក្នុងនាមជាមេធាវី គឺពួកគាត់ទាំងអស់បានការពារកូនក្តីរៀងៗខ្លួន និងមានអ្នកឈ្នះក្តី និងចាញ់ក្តី ត្រង់ចំណុចនេះការរៀបចំកីឡាវាយសីថ្ងៃនេះ អាចបញ្ជាក់ឱ្យពួកគាត់កាន់តែយល់ច្បាស់ថា ការចាញ់ឈ្នះក្តី នៅតុលាជារឿងធម្មតា ប៉ុន្តែយើងនៅតែរក្សាមិត្តភាព ចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុងដដែល។ ទី២៖ ចង់ឱ្យបងប្អូនមេធាវីគាត់ លេងកីឡា ដើម្បីឱ្យពួកគាត់មានសុខភាពល្អ អាចបំពេញកិច្ចការងារវិជ្ជាជីវៈមេធាវីមានល្អ មានភាពយូរអង្វែងផងដែរ។ និងទី៣៖ ការអនុវត្តស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ គឺ «ប្រជាពលរដ្ឋម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិច»។ ឯកឧត្តមប្រធាន បានបញ្ជាក់ថា ការបង្កើតឱ្យមានជាពាន់រង្វាន់នេះ គឺជាការលើកទឹកចិត្តកីឡាករ-កីឡាការិនី ដែលជាមេធាវីឱ្យខិតខំប្រឹងប្រែងការប្រកួត។ ការរៀបចំកម្មវីធី ប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី រួមមានពានរង្វាន់៣ប្រភេទគឺ ពានរង្វាន់ជ័យលាភី ពានរង្វាន់ ALL STAR និងពានរង្វាន់កិត្តិយស។ ការប្រកួតពានរង្វាន់វាយសីនេះ គឺមានកីឡាករ-កីឡាការិនី ចំនួន ១៥៤រូប ចូលរួមប្រកួតប្រជែង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ ដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ឯកឧត្តមប្រធានគណៈមេធាវី បានថ្លែងអំណរគុណ ដល់ប្រធានកិត្តយស ប្រធាន សមាជិកអនុគណៈកម្មការកីឡាវាយសី និងក្រុមការងារទាំង៦ ចំណុះនុគណៈកម្មការកីឡាវាយសីគណៈមេធាវី ដែលបានយកចិត្តទុកដាក់ប្រឹងប្រែងបំពេញកិច្ចការនេះឱ្យបានជោគជ័យ និងបានថ្លែងអំណរគុណចំពោះក្លឹបវាយសី ធី (T-Badminton Court) ដែលបានផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធី ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងសប្បុរសជនជាច្រើនទៀត ដែលបានឧបត្ថម្ភក្នុងកម្មវិធីប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី ឆ្នាំ២០២៣នេះ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070