ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ បានដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវី ចូលរួមពិធីកាន់បិណ្ឌទី១១ តាមគន្លងប្រពៃណីពុទ្ធសាសនា ចំនួន ៣វត្ត (វត្តគិរីទក្ខិណារ៉ាម ហៅវត្តអង្គអណ្តែត វត្តធម្មនោរម្យ ហៅវត

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ បានដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវី ចូលរួមពិធីកាន់បិណ្ឌទី១១ តាមគន្លងប្រពៃណីពុទ្ធសាសនា ចំនួន ៣វត្ត (វត្តគិរីទក្ខិណារ៉ាម ហៅវត្តអង្គអណ្តែត វត្តធម្មនោរម្យ ហៅវត្តស្លែងខ្ពស់ និងវត្តភ្នំចចក) នៃឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ


នាព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ ព.ស ២៥៦៧ ត្រឹវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវី ចូលរួមពិធីកាន់បិណ្ឌទី១១ តាមគន្លងប្រពៃណីពុទ្ធសាសនា ចំនួន ៣វត្ត (វត្តគិរីទក្ខិណារ៉ាម ហៅវត្តអង្គអណ្តែត វត្តធម្មនោរម្យ ហៅវត្តស្លែងខ្ពស់ និងវត្តភ្នំចចក) នៃឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ក្នុងឱកាសដ៏វិសេសវិសាលដែលប្រកបដោយកុសលចេតនា នេះ ឯកឧត្តមប្រធាននិងលោកជំទាវ ព្រមទាំងក្រុមការងារបានវេរប្រគេនទេយ្យទានជាគ្រឿងឧបភោគបរិភោគ បច្ច័យកសាងវត្តទាំង៣ បច្ច័យបួនសម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សា គណៈកម្មការអាចារ្យវត្ត និងប្រជាពលរដ្ឋ ផងដែរ។ ឯកឧត្តមប្រធាននិងលោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់ សូមជូនពរបងប្អូនសហភាតា មេធាវី និងប្រជាពលរដ្ឋខ្មែរទាំងអស់ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

C1 387871526 834364058482817 1138060320891111205 n

C2 391681847 834363861816170 2345700689325719652 n

C3 387060229 834364031816153 5712116769488787972 n

C4 387185907 834363945149495 2492294015907939291 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top