ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ របស់សមាគមច្បាប់អាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ របស់សមាគមច្បាប់អាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី


នាថ្ងៃសៅរ៍ ៧កេីត​ ខែអស្សុជ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស​ ២៥៦៧​ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣​ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា​ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ របស់សមាគមច្បាប់អាស៊ាន​ ដែលប្រារព្ធធ្វេីនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះបានពិភាក្សាអំពីបញ្ហាសំខាន់មួយចំនួនទាក់ទងនឹង សកម្មភាពឆ្នាំ២០២៣ របស់សមាគមច្បាប់អាស៊ាន និងអនាគតរបស់សមាគមច្បាប់អាស៊ានរួមមាន ដំណើការទៅមុខ និងរបៀបរបបការងារនៃក្រុមការងារជំនាញរបស់សមាគម លទ្ធភាពក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងតុលាការប្រតិដ្ឋរបស់អាស៊ាន និងកិច្ចសហការរវាងសមាគមច្បាប់អាស៊ានជាមួយលេខាធិការដ្ឋានអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម លី ច័ន្ទតុលា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ ជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា​ ក្នុងការរួមចំណែកជាវិជ្ជមានដើម្បីអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជា ជាពិសេស ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្តការដឹកនាំប្រកបដោយគតិបណ្ឌិតបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ បន្ថែមពីនេះ ទៀត ឯកឧត្តមប្រធាន ក៏បានគូសបញ្ជាក់ផងដែរអំពីការប្តេជ្ញារបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ក្នុងការចូលរួមរាល់សកម្មភាពនានារបស់សមាគម ជាពិសេសគឺការគាំទ្រយ៉ាងពេញទំហឹង និងយកចិត្តទុកដាក់ក្នុងការជ្រើសរើសនិស្សិតដើម្បីចូលរួមប្រកួត និងការចាត់តាំងសមាជិករបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា​ ដើម្បីធ្វើជាគណៈកម្មការក្នុងការដាក់ពិន្ទុក្នុងកម្មវិធីប្រកួតប្រជែងតុលាការប្រតិដ្ឋរបស់អាស៊ាននាឆ្នាំនេះ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយលទ្ធផលគួរជាទីមោទនៈដោយមានការ ចូលរួមជាធាតុចូលយ៉ាងសកម្មពីបណ្តាប្រធានគណៈកម្មាធិការជាតិនីមួយ ៗ​ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសម្រេចបាននូវគោលដៅរួមរបស់សមាគមច្បាប់អាស៊ាន។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤​ គឺជាកិច្ចប្រជុំដ៏សំខាន់មួយក្នុងចំណោមកិច្ចប្រជុំផ្សេងទៀតដោយក្នុងនោះ នៅមានមហាសន្និបាតលើកទី១៤ និងសន្និសីទច្បាប់អាស៊ានឆ្នាំ២០២៣ ក្រោមប្រធានបទ “ASEAN TAPESTRY – OUR PRIDE” ដែលប្រកាន់យកនូវភាពសម្បូរបែបនៃទិដ្ឋភាពប្រវត្តិសាស្រ្ត វប្បធម៌ និងច្បាប់ រវាងប្រទេសសមាជិកនៃសមាគមអាស៊ាន។ គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៥ នាឆ្នាំក្រោយ​ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 393280275 840049931247563 7114152840516091928 n

A2 393745913 840050041247552 4182314622567660095 n

A3 394620404 840050084580881 7608277912403362418 n

A4 393298466 840049917914231 43216915345441293 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top