ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ានលើកទី៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ានលើកទី៥ នៅសាធារណរដ្ឋប្រជាមានិតចិន


នាព្រឹក ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន (CALRC) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ានលើកទី៥ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឆុងជីង (Chongqing) នៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមប្រធាន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាអន្តរជាតិនេះក្រោមប្រធានបទកសាងសហគមន៍អនាគតតែមួយចិន-អាស៊ានកាន់តែជិតស្និទ្ធតាមរយៈនីតិរដ្ឋ។ នៅក្នុងវេទិកាប្រចាំឆ្នាំនេះ ក៏នឹងមានកិច្ចពិភាក្សាពីអ្នកជំនាញមកពីបណ្តាប្រទេសអាស៊ាន និងប្រទេសចិន ក្រោមប្រធានបទ៖ ១) ការអភិវឌ្ឍ និងអនុវត្តច្បាប់ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ២) បទពិសោធន៍អំពីនីតិរដ្ឋ និងយន្តការសហប្រតិបត្តិការនៅក្នុងតំបន់ចិន-អាស៊ាន ៣) ការការពារផ្លូវច្បាប់សម្រាប់ក្របខណ្ឌសហប្រតិបត្តិការមេគង្គ-ឡាងចាង និងច្រកពាណិជ្ជកម្មផ្លូវគោក និងសមុទ្រអន្តរជាតិថ្មី ៤) ការអភិវឌ្ឍថ្នាលសម្រាប់សេវាផ្នែកច្បាប់ និងយន្តការសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងនៅគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់។ ឯកឧត្តមប្រធាន ក៏នឹងអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន។ តាមរយៈអនុស្សរណៈនៃការយោគយល់នេះ ស្ថាប័នទាំងពីរនឹងសហការលើភាពជាដៃគូយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ និងសេវាផ្នែកច្បាប់។ វេទិកាប្រចាំឆ្នាំនេះនឹងមានការចូលរួមពីតំណាងនាយកដ្ឋានកិច្ចការតុលាការ សាកលវិទ្យាល័យ គណៈមេធាវី និងក្រុមហ៊ុន ពីបណ្តាប្រទេសអាស៊ាន និងប្រទេសចិនផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

B1 395607382 845421124043777 394626114530619776 n

B2 397601267 845421130710443 1955188781768680022 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top