ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព និងជួបសួរសុខទុក្ខលោកស្រីមេធាវី លាវ ដួងសូហ្វី នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព និងជួបសួរសុខទុក្ខលោកស្រីមេធាវី លាវ ដួងសូហ្វី នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី
នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី លី ទិត្យបូនាមី សមាជិកគណៈកម្មការសុខុមាលភាពមេធាវី និងជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ទៅអបអរសាទរ និងនាំយកតាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ប្រគល់ជូនលោកស្រីមេធាវី លាវ ដួងសូហ្វី ក្រោយពេលលោកស្រីបានសម្រាលបុត្រា មានឈ្មោះ គឹម មុនិន្ទ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុមការងារបាននាំនូវសេចក្តីនឹករលឹក និងពាក្យពេជន៍ជូនពររបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ជូនចំពោះលោកស្រីមេធាវី លាវ ដួងសូហ្វី ក្រុមគ្រួសារ និងបុត្រសូមមានសេចក្តីសុខ និង សុខភាពល្អ។ លោកស្រីមេធាវី លាវ ដួងសូហ្វី បានសម្តែងនូវក្តីរំភើបរីករាយចំពោះទឹកចិត្តរបស់ ឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានគិតគូរនិងយកចិត្តទុកដាក់ដល់មេធាវីដែលបានសម្រាលបុត្រដូចលោកស្រី។ លោកស្រីមេធាវី លាវ ដួងសូហ្វី បានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន លោកជំទាវ និងក្រុមការងារទាំងអស់ សូមបានសម្រេចគ្រប់ភារកិច្ចដើម្បីឧត្តមភាពនិងកិត្យានុភាពវិជ្ជាជីវៈមេធាវី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!



Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070