ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមក្នុងពិធីបើកសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមក្នុងពិធីបើកសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា


នាថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៤:៣០នាទី រសៀល (ម៉ោងនៅប្រទេសឥណ្ឌា) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រួមមានសមាជិក សមាជិការក្រុមប្រឹក្សា ថ្នាក់ដឹកនាំនិងមេធាវីនៃគណៈមេធាវីកម្ពុជា ចូលរួមក្នុងពិធីបើកសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា។ នៅក្នុងពិធីនេះ មានការចូលរួមពីប្រធានឡអេស៊ា (LAWASIA) លោកស្រី Melissa K. Pang លោកស្រីបណ្ឌិត Soumya Swaminathan ប្រធានក្រុមប្រឹក្សាមូលនិធិស្រាវជ្រាវ និងជាអតីតប្រធានក្រុមអ្នកវិទ្យាសាស្រ្តនៃអង្គការសុខភាពពិភពលោកប្រចាំប្រទេសឥណ្ឌា អតីតប្រធានឡអេស៊ា សមាជិកប្រតិបត្តិ ប្រធានគណៈមេធាវី និងសមាជិក-សមាជិកាគណៈមេធាវីមកពីប្រទេសក្នុងតំបន់ អាស៊ី-ប៉ាស៊ីភិច ដែលមានសមាជិកប្រមាណ៤០ប្រទេស និងមានការថ្លែងសុន្ទរកថាបើកសន្និសីទដោយ ឯកឧត្តម Shri Siddaramaiah ប្រមុខរដ្ឋាភិបាលប្រចាំរដ្ឋ Karnataka ប្រទេសឥណ្ឌា ផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 405188395 858421059410450 1313003393666641047 n

A2 404929110 858421182743771 1151778926481041727 n

A3 405086055 858421079410448 5923801459355309533 n

A4 405268974 858421209410435 1897779545237871323 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top