ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចសន្ទនាទ្វេភាគីជាមួយសមាគមមេធាវីហុងកុង (The Law Society of Hong Kong) នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចសន្ទនាទ្វេភាគីជាមួយសមាគមមេធាវីហុងកុង (The Law Society of Hong Kong) នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា


នាថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០នាទី ព្រឹក (ម៉ោងនៅប្រទេសឥណ្ឌា) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចសន្ទនាទ្វេភាគីជាមួយសមាគមមេធាវីហុងកុង (The Law Society of Hong Kong) នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា។ ជំនួបកិច្ចសន្ទនានេះ ក្នុងគោលបំណង បន្តកិច្ចសហប្រតិបត្តិការលើការងារចែករំលែកចំណេះដឹង បទពិសោធន៍ច្បាប់ ជួយគ្នាទៅវិញទៅមកក្នុងការផ្សព្វផ្សាយច្បាប់រវាងប្រទេសទាំងពីរ ការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នា ជាពិសេសការរៀបចំ កម្មវិធីបណ្តុះបណ្តាលរួមគ្នាតាមប្រព័ន្ធអនឡាញ និងការផ្លាស់ប្តូរកម្មសិក្សាមេធាវីនៅក្នុងប្រទេសទាំងពីរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានសំដែងអំណរសាទរចំពោះកិច្ចសហការល្អរវាងគណៈមេធាវីកម្ពុជា និងសមាគមមេធាវីហុងកុង និងបានជម្រាបជូនសមាគមមេធាវីហុងកុង ពីគម្រោងនៃការរៀបចំការប្រកួតកីឡាអន្តរជាតិពានរង្វាន់គណៈមេធាវី និងសិក្ខាសាលាអន្តរជាតិស្តីពីជំនួយផ្លូវច្បាប់និងសិទ្ធិទទួលបានយុត្តិធម៌ ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN! Telegram

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា(BAKC) The Bar Association of The Kingdom of Cambodia

G1 405223154 859825179270038 4374407079347947814 n

G2 405216813 859825239270032 7297902932675875909 n

G3 405020706 859825339270022 2958707469601176034 n

G4 405031779 859825275936695 7091727843632335463 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top