ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីកម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈវត្តមាននៅក្នុងសនិ្នសីទសមាគមច្បាប់នៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (LAWASIA) លើកទី៣៦ នៅសាធារណរដ្ឋឥណ្ឌា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីកម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈវត្តមាននៅក្នុងសនិ្នសីទសមាគមច្បាប់នៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (LAWASIA) លើកទី៣៦ នៅសាធារណរដ្ឋឥណ្ឌា


តបតាមការអញ្ជើញរបស់សមាគមច្បាប់នៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទសមាគមច្បាប់នៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី៣៦ ក្រោមមូលបទ «គ្រប់យ៉ាង គ្រប់ទីកន្លែងទាំងអស់ក្នុងពេលតែមួយ៖ ការប្រកបវិជ្ជាជីវៈមេធាវីក្នុងយុគឌីជីថល» ដែលប្រព្រឹត្តទៅនៅទីក្រុងបឹងហ្គាឡូរ៉ូ សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ វត្តមានរបស់ ឯកឧត្តមប្រធាន និងសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទលើកទី៣៦នេះ បានលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីកម្ពុជានៅលើឆាកអន្តរជាតិ។ សមិទ្ធផលធំៗរបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទលើកទី៣៦ រួមមាន៖

១. ការបង្ហាញវត្តមាន និងសមត្ថភាពរបស់មេធាវីកម្ពុជានៅលើឆាកអន្តរជាតិ

២. ការស្វែងយល់អំពីការវិវត្តន៍នៃការប្រកបវិជ្ជាជីវៈច្បាប់នៅក្នុងតំបន់ និងសកលលោក

៣. ការចុះអនុស្សរណៈនៃការយោគយល់ជាមួយគណៈមេធាវីនៃសាធារណរដ្ឋកូរ៉េ

៤. ការចុះអនុស្សរណៈនៃការយោគយល់ជាមួយគណៈមេធាវីនៃសាធារណរដ្ឋឥណ្ឌា

៥. កិច្ចសន្ទនាទេ្វភាគីជាមួួយគណៈមេធាវីហុងកុង

៦. ទស្សនកិច្ចនៅតុលាការកំពូលនៃរដ្ឋកាណាតាកា និងគណៈមេធាវីបឹងហ្គាឡូរ៉ូ

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 406173586 860951812490708 2996530129962465671 n

A2 406328737 860951842490705 3302746411716789551 n

A3 406392144 860951855824037 2429690687955158681 n

A4 406392202 860952005824022 5309322117754357004 n

A5 406184082 860951942490695 4678536522072899975 n

A6 406222867 860952079157348 239903430812900443 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top