ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី លោកស្រីមេធាវី សាកល មេតា ប្រតិភូគណៈមេធាវីប្រចាំខេត្តកណ្តាល និងកញ្ញាមេធាវី យុង ចរិយា ជំនួយការនាយកដ្ឋានការពារក្តីជូនជនក្រីក្រ ចូលរួមកម្មវិធីចុះតាមដាន..
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី លោកស្រីមេធាវី សាកល មេតា ប្រតិភូគណៈមេធាវីប្រចាំខេត្តកណ្តាល និងកញ្ញាមេធាវី យុង ចរិយា ជំនួយការនាយកដ្ឋានការពារក្តីជូនជនក្រីក្រ ចូលរួមកម្មវិធីចុះតាមដានរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅខេត្តកណ្តាល
នាថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី លោកស្រីមេធាវី សាកល មេតា ប្រតិភូគណៈមេធាវីប្រចាំខេត្តកណ្តាល និងកញ្ញាមេធាវី យុង ចរិយា ជំនួយការនាយកដ្ឋានការពារក្តីជូនជនក្រីក្រ ចូលរួមកម្មវិធីចុះតាមដានរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅខេត្តកណ្តាល ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខមាលភាពស្ត្រី។ កម្មវិធីនេះប្រជុំតាមដានការងារ បញ្ហាប្រឈម និងវិធានការពាក់ព័ន្ធនឹងករណីហិង្សាលើស្ត្រី និងក្មេងស្រី ស្របតាមអនុសញ្ញា CEDAW ព្រមទាំងបង្ហាញពីគម្រោងផ្តល់សេវាការពារសិទ្ធិជូនស្រ្តី និងក្មេងស្រីក្រីក្រដែលរងគ្រោះដោយអំពើហិង្សា របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដោយមានការចូលរួមពីឯកឧត្តមអភិបាល និងលោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល ប្រធានមន្ទីរកិច្ចការនារីខេត្ត ប្រធានពន្ធនាគារខេត្ត ចៅក្រម ព្រះរាជអាជ្ញារង និងសហការីនៃសាលាដំបូងខេត្តកណ្តាល និងស្ថាប័នពាក់ព័ន្ធនៅខេត្តកណ្តាល។ កម្មវិធីបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070