ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់សមាជិក-សមាជិកាប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ធំ ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧៤ឆ្នាំ របស់លោកមេធាវី តូច សាខឿន ដែលជាប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ធំ

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់សមាជិក-សមាជិកាប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ធំ ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧៤ឆ្នាំ របស់លោកមេធាវី តូច សាខឿន ដែលជាប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ធំ


នារសៀលថ្ងៃពុធ​ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់សមាជិក-សមាជិកាប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ធំ ទៅជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧៤ឆ្នាំ របស់លោកមេធាវី តូច សាខឿន ដែលជាប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ធំ។ លោកមេធាវី តូច សាខឿន មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំងចំពោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានគណៈមេធាវី និងលោកជំទាវ ចំពោះរូបលោក។ លើសពីនេះទៀត លោកមេធាវី​ តូច សាខឿន បានថ្លែងថា នៅក្រោមការដឹកនាំរបស់ឯកឧត្តប្រធាន លី ច័ន្ទតុលា ឯកឧត្តមប្រធាន តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់សមាជិក-សមាជិកាគណៈមេធាវីគ្រប់រូប ថែមទាំងបានជ្រោងទង់គណៈមេធាវីប្រកបដោយកិត្តិយសថ្លៃថ្នូខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ទូទៅនៅក្នុងសង្គមជាតិ និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី​ និងសហភាតាទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 415017220 881787323740490 4110308346166070697 n

A2 415521699 881787053740517 3345599335212321514 n

A3 416306194 881787330407156 5265409441887940437 n

A4 415101768 881787353740487 4378568681908384205 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top