ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី ចូលរួមជាតំណាង និងថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ក្នុងពិធីអបអរសាទរ គម្រប់ខួប ១០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី ចូលរួមជាតំណាង និងថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ក្នុងពិធីអបអរសាទរ គម្រប់ខួប ១០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។


នារសៀលថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី ចូលរួមជាតំណាង និងថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ក្នុងពិធីអបអរសាទរគម្រប់ខួប ១០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលប្រព្រឹត្តនៅសណ្ឋាគារ Hyatt Regency Phnom Penh។ ថ្លែងនៅក្នុងពិធីនោះ លោក ឌិន ស៊ីដែន បានពាំនាំនូវការអបអរសាទររបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមប្រឹក្សាប្រតិបត្តិ ថ្នាក់ដឹកនាំ សមាជិក និងភាគីពាក់ព័ន្ធរបស់ ម.ជ.ម. ទាំងអស់ក្នុងឱកាសគម្រប់ខួប ១០ ដ៏ពិសេសនេះ។ លោកក៏បានគូស បញ្ជាក់អំពីការគាំទ្ររបស់គណៈមេធាវីក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន ចំពោះ ម.ជ.ម. ក៏ដូចជាមជ្ឈត្តការផ្នែកពាណិជ្ជកម្ម តាមរយៈការចុះអនុស្សារណៈយោគយល់ ការសហការរៀបចំសិក្ខាសាលារួមគ្នា ការគាំទ្រកម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មជារៀងរាល់ឆ្នាំ ការចូលរួមកម្មវិធីគ្នាទៅវិញទៅមក កិច្ចប្រជុំរវាងថ្នាក់ដឹកនាំស្ថាប័ន និងកម្រិតបច្ចេកទេស សំដៅដល់ការចូលរួមចំណែកក្នុងការបម្រើវិស័យ យុត្តិធម៌ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លើសពីនេះ កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមប្រធានក្នុងការបង្កើន កិច្ចសហប្រតិបត្តិការ និងចូលរួមកម្មវិធីជាតិនិងអន្តរជាតិបានរួមចំណែកដោយផ្ទាល់និងប្រយោលក្នុង ការផ្សព្វផ្សាយ និងបង្កបរិយាកាសសន្ទនា ព្រមទាំងបង្កើតទំនាក់ទំនងជិតស្និតជាមួយភាគីពាក់ព័ន្ធ ក្នុងន័យរួមចំណែកដល់វឌ្ឍនភាពនៃយន្តការដោះស្រាយវិវាទ ក៏ដូចជាមជ្ឈត្តការផ្នែកពាណិជ្ជកម្មផងដែរ។ តទៅមុខ គណៈមេធាវីនឹងបន្តគាំទ្រ ម.ជ.ម. ហើយសង្ឃឹមថាមជ្ឈមណ្ឌលជាតិដ៏សំខាន់នេះនឹងទទួល បានជោគជ័យកាន់តែច្រើនទៀតនាពេលអនាគតថែមទៀត ដើម្បីរួមចំណែកដល់ការជម្រុញកំណើនសេដ្ឋកិច្ច និងបម្រើវិស័យយុត្តិធម៌។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ភាគីពាក់ព័ន្ធ អ្នកប្រកបវិជ្ជាជីវៈពី ម.ជ.ម. គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ស្ថាប័នតុលាការ សភាពាណិជ្ជកម្មជាតិនិងបរទេស មជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 416371711 885489386703617 6069177640233193782 n

A2 418457068 885489390036950 9075020523117137693 n

A3 416362084 885489420036947 9013596200500764280 n

A4 418484015 885489426703613 2810957910668271623 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top