ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំប្រតិភូគណៈមេធាវីចូលរួមក្នុងកម្មវិធី "វេទិកាតុមូលនៃប្រធាន”(Presidents’ Roundtable) ស្តីពី “អនាគតច្បាប់៖ ស្វែងយល់អំពីឥទ្ធិពលរបស់បញ្ញាសិប្បនិមិ្មតលើវិជ្ជាជីវៈច្បាប់, ទស្សនៈពីប...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំប្រតិភូគណៈមេធាវីចូលរួមក្នុងកម្មវិធី "វេទិកាតុមូលនៃប្រធាន”(Presidents’ Roundtable) ស្តីពី “អនាគតច្បាប់៖ ស្វែងយល់អំពីឥទ្ធិពលរបស់បញ្ញាសិប្បនិមិ្មតលើវិជ្ជាជីវៈច្បាប់, ទស្សនៈពីបណ្តាអ្នកដឹកនាំផ្នែកច្បាប់ទូទាំងសកលលោក” នៅសណ្ឋាគារ The Murray ទីក្រុងហុងកុង


នាថ្ងៃចន្ទ ១២កេីត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០នាទី (ម៉ោងនៅទីក្រុងហុងកុង) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំប្រតិភូគណៈេធាវីចូលរួមក្នុងកម្មវិធី "វេទិកាតុមូលនៃប្រធាន”(Presidents’ Roundtable) ស្តីពី “អនាគតច្បាប់៖ ស្វែងយល់អំពីឥទ្ធិពលរបស់បញ្ញាសិប្បនិមិ្មតលើវិជ្ជាជីវៈច្បាប់, ទស្សនៈពីបណ្តាអ្នកដឹកនាំផ្នែកច្បាប់ទូទាំងសកលលោក” នៅសណ្ឋាគារ The Murray ទីក្រុងហុងកុង។ ក្នុងសន្ទរកថារបស់ឯកឧត្តមប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងរបៀបវារៈស្តីពី“វេទិកាតុ មូលនៃប្រធាន”(Presidents’ Roundtable)នៃពិធីខាងលើនេះ បានចែករំលែកទស្សនៈអំពី"ឥទ្ធិពលរបស់បញ្ញាសិប្បនិមិ្មតលើវិជ្ជាជីវៈច្បាប់នាពេលអនាគត ពាក់ព័ន្ធនឹងគុណវុឌ្ឍិដែលចាំបាច់នៅកម្ពុជា"។ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចគណៈមេធាវីពីបណ្តាទូទាំងពិភពលោកទាំងអស់ គឺទទួលស្គាល់អំពីអត្ថប្រយោជន៍របស់បញ្ញាសិប្បនិមិ្មតក្នុងការចូលរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធិភាពការងារ។ ឯកឧត្តមប្រធាន ក៏បានកត់សម្គាល់អំពីបញ្ហាប្រឈមដែលអាចកើតមាន ដោយការប្រើប្រាស់បញ្ញាសិប្បនិមិ្មត រូមមានបញ្ហាសន្តិសុខ ការការពារទិន្នន័យឯកជន និងព័ត៌មានសម្ងាត់រវាងមេធាវីនិងកូនក្តីជាដើម ដែលចាំបាច់ត្រូវមានការសិក្សាស្រាវជាវស៊ីជម្រៅ និងតាក់តែងលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងការប្រើប្រាស់បញ្ញាសិប្បនិមិ្មតដែលអនុលោមតាមវិធាន និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបញ្ចៀសផលវិបាក ដែលពុំបានរំពឹងទុកពីការប្រើប្រាស់បញ្ញាសិប្បនិមិ្មតនេះ។ កិច្ចប្រជុំតុមូលនេះ មានការចូលរួមពីបណ្តាប្រធានគណៈមេធាវីពីទូទាំងសកលលោកដូចជា សមាគមមេធាវីទូទាំងប្រទេសចិន គណៈមេធាវីជាតិកាស្សាក់ស្ថាន គណៈមេធាវីប៉ូឡូញ (Gdansk) គណៈមេធាវីអន្តរប៉ាស៊ីហ្វិក គណៈមេធាវីឥណ្ឌា គណៈមេធាវីម៉ាកាវ សហគមន៍អ្នកច្បាប់សិង្ហបុរី សមាគមមេធាវីកាលីហ្វ័ញ៉ា សមាគមមេធាវីអឺរ៉ុប សហគមន៍អ្នកច្បាប់អង់គ្លេសនិងវែលន៍ គណៈមេធាវីម៉ាឡេស៊ី ក្រុមប្រឹក្សាគណៈមេធាវីអង់គ្លេសនិងវែលន៍ គណៈមេធាវីតូក្យូ សមាគមមេធាវីខំមិនវែល និងសមាគមអ្នកច្បាប់អាស៊ីនិងប៉ាស៊ីហ្វិក។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

D1 421136253 892638889322000 3964383177505011078 n

D2 421121230 892638952655327 4169074946200549101 n

D3 421150731 892638632655359 5210514317534650294 n

D4 421098263 892638819322007 1319834048373717789 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top