ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវីទៅទស្សនកិច្ចនៅសាលាឧទ្ធរណ៍ចុងក្រោយហុងកុង

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវីទៅទស្សនកិច្ចនៅសាលាឧទ្ធរណ៍ចុងក្រោយហុងកុង


នាថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤​វេលាម៉ោង​ ២:០០រសៀល​(ម៉ោងនៅទីក្រុងហុងកុង) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវី​ ទៅធ្វើទស្សនកិច្ចនៅសាលាឧទ្ធរណ៍ចុងក្រោយហុងកុង។ សូមបញ្ជាក់ថា​ សាលាឧទ្ធរណ៍ចុងក្រោយហុងកុង គឺជាតុលាការឧទ្ធរណ៍ដែលសម្រេចសេចក្តីចុងក្រោយបង្អស់នៅតំបន់ស្វយ័តហុងកុង ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៧។ លក្ខណៈពិសេសមួយររបស់សាលាឧទ្ធរណ៍ចុងក្រោយហុងកុង គឺស្ថាប័នតុលាការនេះអាចអញ្ជើញចៅក្រមពីបណ្តាយុត្តាធិការខំមិនឡពីចក្រភពអង់គ្លេស អូស្ត្រាលី និងញូវហ្សេលេនជាដើម មកធ្វើការជំនុំជម្រះ និងជាសមាជិករបស់សាលាឧទ្ធរណ៍ចុងក្រោយហុងកុង។ ចូលរួមនៅក្នុងដំណើរទស្សនកិច្ចនេះរួមមានបណ្តាថ្នាក់ដឹកនាំ និងគណៈប្រតិភូពីបណ្តាគណៈមេធាវីទូទាំងសកលលោកដូចជា សមាគមមេធាវីទូទាំងប្រទេសចិន គណៈមេធាវីជាតិកាស្សាក់ស្ថាន គណៈមេធាវីប៉ូឡូញ (Gdansk) គណៈមេធាវីអន្តរប៉ាស៊ីហ្វិក គណៈមេធាវីម៉ាកាវ សហគមន៍អ្នកច្បាប់សិង្ហបុរី សមាគមមេធាវីកាលីហ្វ័ញ៉ា សមាគមមេធាវីអឺរ៉ុប សហគមន៍អ្នកច្បាប់អង់គ្លេសនិងវែលន៍ គណៈមេធាវីម៉ាឡេស៊ី ក្រុមប្រឹក្សាគណៈមេធាវីអង់គ្លេសនិងវែលន៍ គណៈមេធាវីតូក្យូ សមាគមមេធាវីខំមិនវែល និងសមាគមអ្នកច្បាប់អាស៊ីនិងប៉ាស៊ីហ្វិក។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

F1 420805360 892795645972991 3694049934604784635 n

F2 420805507 892795972639625 5082570418234486411 n

F3 420769407 892795829306306 7852560349256470923 n

F4 420763328 892795875972968 3132629466125529273 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top