ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព និងជួបសួរសុខទុក្ខលោកស្រីមេធាវី លឹម ណាលីន នៅគេហដ្ឋានរបស់លោកស្រី តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃ...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព និងជួបសួរសុខទុក្ខលោកស្រីមេធាវី លឹម ណាលីន នៅគេហដ្ឋានរបស់លោកស្រី តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី


នាព្រឹក ថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី ម៉ី ឧសភា សមាជិកគណៈកម្មការសុខុមាលភាពមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ទៅសួរសុខទុក្ខ និងនាំយកតាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ប្រគល់ជូនលោកស្រីមេធាវី លឹម ណាលីន ដែលទេីបសម្រាលបុត្រី មានឈ្មោះ ភារ៉ា សិទ្ធិការ្យ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។ ក្រុមការងារបាននាំនូវសេចក្តីនឹករលឹក និងពាក្យពេជន៍ជូនពររបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ ជូនចំពោះលោកស្រីមេធាវី លឹម ណាលីន ក្រុមគ្រួសារ និងបុត្រីសូមមានសេចក្តីសុខ និង សុខភាពល្អ។ លោកស្រីមេធាវី លឹម ណាលីន និងលោកមេធាវី ឈៀន ភារ៉ា ជាស្វាមី បានសម្តែងនូវក្តីរំភើបរីករាយជូនចំពោះឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានគិតគូរនិងយកចិត្តទុកដាក់ដល់មេធាវីស្ត្រីដែលបានសម្រាលបុត្រដូចលោកស្រី។ លោកស្រីមេធាវី លឹម ណាលីន និងលោកមេធាវី ឈៀន ភារ៉ា បានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន លោកជំទាវ និងក្រុមការងារទាំងអស់ សូមបានសម្រេចគ្រប់ភារកិច្ចដើម្បីឧត្តមភាពនិងកិត្យានុភាពវិជ្ជាជីវៈមេធាវី។

A1 422845182 895103275742228 8765043058597308466 n

A2 422805523 895103219075567 4369637064738255477 n

A3 422848682 895103232408899 274045478753538164 n

A4 422704535 895103402408882 7138049124171929951 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top