ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងពិធីបើកវគ្គបណ្តុះបណ្តាលក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណីជំនាន់ទី៨​ នៅសាលអង្គរវត្ត​ ជាន់ទី១៥​ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC)

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងពិធីបើកវគ្គបណ្តុះបណ្តាលក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណីជំនាន់ទី៨​ នៅសាលអង្គរវត្ត​ ជាន់ទី១៥​ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC)


នារសៀលថ្ងៃអាទិត្យ​ ១០រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកវគ្គបណ្តុះបណ្តាលក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណីជំនាន់ទី៨​ ដែលប្រារព្ធធ្វើនៅសាលអង្គរវត្ត​ ជាន់ទី១៥​ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ដោយមានការចូលរួមពីស្ថាបនិក និងសមាជិកវិភាគទានច្បាប់ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវី សមាជិកអង្គការJica សរុប​ ៣៧០នាក់។ នាឱកាសនោះ ឯកឧត្តមប្រធានគណៈមេធាវី ក៏បានសំដែងនូវការគាំទ្រ និងលើកទឹកចិត្តចំពោះសកម្មភាពរបស់វិភាគទានច្បាប់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការបណ្តុះបណ្តាល ការផ្សព្វផ្សាយច្បាប់ និងការពង្រឹងសមត្ថភាពផ្នែកច្បាប់ដល់សហភាតាមេធាវី និស្សិតច្បាប់ និងអ្នកអនុវត្តវិជ្ជាជីវៈច្បាប់ផ្សេងទៀត ដែលនេះ ជាការរួមចំណែកមួយក្នុងការលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

C1 425493434 901032955149260 5268817792833679760 n

C2 425504459 901033148482574 260734768896924192 n

C3 425501055 901033125149243 8479767118548037054 n

C4 425445906 901033141815908 4009015131132862596 n

 

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top